យកបន្ទះដែកមកវាយប្រពន្ធដល់ស្លាប់ ត្រូវចាប់ខ្លួន
ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់កាលពីថ្ងៃពុធនៅក្នុងទីក្រុង ហ្គីហ្វូ ប្រទេសជប៉ុនពីបទប្រព្រឹត្តអំពើឃាតកម្មទៅលើប្រពន្ធរបស់ខ្លួន។ ជនសង្ស័យមានឈ្មោះ Seiji Kobori អាយុខ្ទង់ ៥០ឆ្នាំ បានសំលាប់ប្រពន្ធរបស់ខ្លួនដែលមានឈ្មោះ Chiyomi អាយុ ៤៤ឆ្នាំ នៅឯផ្ទះរបស់ពួកគេ។
ប៉ូលីសជឿជាក់ថា Kobori បានយកបន្ទះដែកមួយមកវាយប្រពន្ធខ្លួន ខណៈពេលដែលនាងកំពុងតែដេកលក់នៅក្នុងបន្ទប់សំរាក។ បន្ទាប់មកគាត់ក៏ទូរស័ព្ទទៅប៉ូលីសដោយអះអាងថា មានចោរម្នាក់បានចូលលួចលុយនៅផ្ទះពួកគេ ដោយគាត់ចង់ទំលាក់ការស្លាប់ប្រពន្ធទៅលើចោរលួចដែលគាត់បានប្រឌិតនេះ។
Kobori បានសារភាពចំពោះឃាតកម្មនេះ ហើយអាវុធដែលបានសំលាប់ប្រពន្ធនោះ គឺយកមកពីទន្លេមួយនៅក្បែរផ្ទះ។ គាត់និយាយទៀតថា គាត់បានវាយតប់គ្នាជាមួយប្រពន្ធដោយសាររឿង”រកវិធីល្អបំផុតដើម្បីចិញ្ចឹមកូនស្រី”៕
ប្រភពពី happycambodia
0 comments:
Post a Comment