ក្មេង​​ប្រុស​​ក្បាល​ពីរ​​ទទួល​ការ​វះ​​កាត់​​យក​​​ក្បាល​​មួយ​ចេញ

ក្មេង​ប្រុស​អាយុ​ទើបតែ​៨​ខែ​ដែល​កើតមក​​ចម្លែក​ខុស​គេ​ដោយ​មាន​ក្បាល​ពីរ​ នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើ​ការ​វះកាត់​​យក​ក្បាល​មួយ​ចេញ ។
ក្បាល​ដែល​​ដោះ​ពីលើ​ក្បាល​​មួយទៀត​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​វះកាត់​យក​ចេញ​បាន​ដោយ​ជោគជ័យ ដែល​​មាន​ទម្ងន់​មួយ​​គីឡូក្រាម ។ ក្មេង​ប្រុស រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះថា Tofajjal ដែល​ជា​ក្មេង​​ចម្លែក​កើតមក​​មាន​សាច់​ដុះ​ពីលើ​ក្បាល​​ដូចជា​ក្បាល​ទី​ពីរ ។   បើ​តាម​គេហទំព័​រ​ឥណ្ឌា​មួយ​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​វះកាត់​​នោះ​គឺ​បាន​ប្រើ​​ពេល​អស់​ជាង ៥​ម៉ោង​ទើប​អាច​​យក​ក្បាល​ទី​ពីរ​របស់​ក្មេង​នោះ​ចេញ​បាន ។ លោក Sisir Das​នៃ​មន្ទីរពេទ្យ Gleneagles បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា Tofajjal កើតមក​មាន​​សាច់​ដុះ​ពីលើ​ក្បាល​ដាក់​ដូចជា​ក្បាល​ទី​ពីរ​របស់​ក្មេង​ អញ្ចឹង ។ ហើយ​ការវះកាត់​លើ​នេះ​​គឺ​ពិបាក​ពីព្រោះ​យើង​​មិន​ធ្លាប់​ជួប​ពី​មុន​មក​ទេ ។ ឪពុក​របស់ Tofajjal បាន​និយាយ ផង​ដែរ​ថា​គាត់ បាន​ធ្វើ​គ្រប់​​បែប​យ៉ាង​ដើម្បី​រក​វិធី​ជួយ​កូន ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ជាច្រើន និង​សាច់​ញាតិមិត្ត​ក្នុង​តំបន់ Tripura និយាយ​ថា​កូន របស់​គាត់​មិន​​អាច​​រស់នៅ​បាន​យូរ​ទេ ។ ប៉ុន្តែ​ពេលនេះ​អ្វីៗ​បាន ក្លាយ​ជា​ល្អ​ឡើង​វិញ​ហើយ​​បន្ទាប់ពី​ទទួល​កា​រវះកាត់​យ៉ាង​យកចិត្តទុកដាក់​ពី​ ក្រុម​គ្រូពេទ្យ​ជំ​នាញ ។
​គ្រូពេទ្យ​បាន និយាយ​ថា Tofajjal អាច​និង​រស់នៅ ជា​ធម្មតា​ដូច​ក្មេង​ដទៃ​ទៀត​បន្ទាប់ពី​វះកាត់ ៕



ប្រភពពី KhmerOnlineNews

0 comments:

Post a Comment