តើការរួមភេទមុនពេលរៀបការគួរតែត្រូវហាមឃាត់មែនទេនៅកម្ពុជា?
សម័យកាលនិមួយៗបានផ្លាស់ប្តូរ ទាំងសម្ភារៈ និងទំនោរចិត្តរបស់មនុស្ស ព្រោះតែរបកគំហើញថ្មីៗ ដែលកាន់តែធ្វើឲ្យផ្តត់គំនិតបុរាណរបស់មនុស្សធ្លាក់ចុះខ្សោយ។
ប៉ុន្តែប្រពៃណី និងទំនៀមទម្លាប់ ជាអ្វីដែលពិបាកនិងផ្លាស់ប្តូរ ព្រោះវាជាពូជដែលដុះតាំងពីកំណើត។
ការរួមភេទគឺជា កត្តាធម្មជាតិ ដែលបានផ្សារភ្ជាប់ជាមួយ កត្តា វប្បធម៌ ប្រពៃណី របស់មនុស្សតាមតំបន់ និមួយៗ ដូចជានៅប្រទេសកម្ពុជា ការរួមភេទ គឺជារឿងមួយដែលមិន គួរយកមកនិយាយជាសាធារណៈ គឺកាន់តែមិនត្រូវឲ្យអ្នកណាដឹងទៀតផង។
កត្តាប្រពៃណី មនុស្សប្រុសស្រី មិនអាចរួមភេទ មុនពេលរៀបការជាដាច់ខាត ព្រោះមិនដូច្នេះទេ ពួកគេ ជាពិសេសស្រ្តី នឹងទទួលរងនូវការប្រមាថ មើលងាយ និងនាំឲ្យអាម៉ាស់ សម្រាប់ក្រុមគ្រួសារ ឯបុរសគ្រាន់តែមានឈ្មោះមិនល្អបន្តិចបន្តួចប៉ុណ្ណោះ រហូតមានពាក្យមួយលើកឡើងថា «បុរសប្រៀបស្មើគ្រាប់ពេជ្រ ធ្លាក់ចូលភក់ជ្រាំ ហើយគ្រាន់តែលាងជម្រះបន្តិចក៏នៅតែជាដុំពេជ្រដដែល»។
ទំនោរសង្គម បច្ចុប្បន្ន ការរួមភេទគឺជារឿងដែលត្រូវសិក្សា ស្វែងយល់។ មនុស្សគ្រប់រូប មិនថាបុរស-ស្រ្តី មានសិទ្ធឹក្នុងការសិក្សា ស្វែងយល់ និងសម្រេចចិត្តអំពីរឿងរួមភេទ បើទោះជាកត្តាប្រពៃណី នៅតែដុះជាប់ក្នុងអារម្មណ៌របស់មនុស្សម្នាក់ៗ ក៏ដោយ។ តែទោះជាយ៉ាងនេះមែន ចំពោះស្រ្តី ការរួមភេទ នៅតែជារឿងគួរឲ្យអៀនខ្មាស់ ក្នុងការប្រាប់អ្នកជំនាញ រឺអ្នកជិតស្និទ្ធឲ្យដឹង ពេលខ្លះសូម្បីតម្រូវការផ្ទាល់ខ្លួនឯង ក៏មិនហានបញ្ចេញឲ្យដៃគូរបុរសដឹងដែរ ដែលនេះជាកំហុសឆ្គងមួយ ក្នុងការសម្រេចចិត្តស្វែងរកអ្វីដែលខ្លួនឯងចង់បាន។
ចំពោះការរួមភេទ មុនពេលរៀបការ សម្រាប់ពេលបច្ចុប្បន្ននេះ វាស្ទើតែក្លាយជារឿងសាមញ្ញទៅហើយ ជាពិសេសក្នុងចំណោម យុវវ័យក្មេងៗ ដែលចេញពីគ្រួសារ និងមានការងារឯករាជ្យផ្ទាល់ខ្លួន ហើយភាគច្រើនជាអ្នកដែលនៅតាម តំបន់ប្រជុំជន ទីក្រុង ដែលមានទំនើបកម្មផ្សេងៗ។ ប៉ុន្តែហេតុផលនេះ បានធ្វើឲ្យមានផលប៉ះពាល់ ជាច្រើនទាំងក្នុងផ្នែកគ្រួសារ និងសង្គម។ យុវតីភាគច្រើន ធ្លាក់ក្នុងសភាពខកបំណង ខូចចិត្ត បោះបង់ចោលការសិក្សារ ការងារ រឺក្រុមគ្រួសារ ព្រោះតែរឿងស្នេហា ដែលមានការរូមភេទមុនពេលរៀបការ។ នាងត្រូវទទួលរងនូវការគាបសង្កត់ ទាំងផ្នែកសង្គម និងក្រុមគ្រួសារ។
ផ្នែកសង្គម យុវតីដែលមានឈ្មោះ ជាអ្នកធ្លាប់ឆ្លងកាត់ការរួមភេទមុនពេលរៀបការ គឺត្រូវគេឲ្យតំលៃទាបជាង ស្រ្តីមេម៉ាយទៅទៀត។ បើនាងត្រូវបានបុរសបោះបង់ចោល ភាពអាម៉ាស់នឹងមានកាន់តែច្រើន ហើយនឹងប្រឈមនឹងការស្វែងរកដៃគូថ្មី។
ផ្នែកគ្រួសារ យុវតីដែលធ្លាប់ឆ្លងកាត់ការរួមភេទ មុនពេលរៀបការ តែងតែត្រូវបានស្តីបន្ទោស ពីអាណាព្យាបាល មិត្តភក្តិ បងប្អូន ដែលនឹងជំរុញអារម្មណ៌ នាងឲ្យកាន់តែទន់ខ្សោយច្រើនឡើង។ នាងអាចនឹងប្រឈមនឹងការបង្ខាំងក្នុងផ្ទះ ពីសំណាក់ឳពុកម្តាយជាដើម។
សរុបមក កត្តាប្រពៃណីខ្មែរ នៅតែមិនអាចទទួលយក ការរួមភេទមុនពេលរៀបការនោះទេ បើទោះជាអ្នកទាំងពីរស្រលាញ់គ្នាដល់ថ្នាក់ណា ស្និទ្ធឹស្នាល កម្រិតណាក៏ដោយ។
ចំពោះប្រិយមិត្តវិញ តើយល់បែបណាដែរ...? សូម Comment ខាងក្រោមបើយល់ថា អត្ថបទនេះ មិនទូលំទូលាយ...
----------------
ប្រភពពី នាវា

0 comments:
Post a Comment