ចំណងស្នេហ៌ យូរី និងអាន គុណកូឡា ដល់ណាហើយ?
តារាចំរៀង ស្ថិតក្រោមដំបូលផលិតកម្មតែមួយ គឺកញ្ញាយូរី និងលោក អានគុណកូឡា កំពុងតែសាងស្នេហ៌ រឺកំពុងលួចមើលចិត្តគ្នាទេដឹង ទើបមួយរយៈនេះ ពុំសូវឃើញ អ្នកទាំងពីរចេញទៅណាមកណាជាមួយគ្នា។
យូរី បានហក់ចូល ផលិតកម្មសាន់ដេរ បន្ទាប់ពីផលិតកម្មដំបូងរបស់នាង គឺ Rock Production បានបែកបាក់ កន្លែងដែលនាងបានជួបលោក អាន គុណកូឡា ដែលបានកសាងកេរ្តិ៍ឈ្មោះយូរគួសមក្នុងផលិតកម្មនេះ។
អ្នកទាំងពីរ ត្រូវគេដឹងថា បានចាប់ផ្តើមមានចិត្តលើគ្នា បន្ទាប់ពីលោក អាន គុណកូឡា សារភាពស្នេហ៌ត្រង់ៗទៅកាន់យូរី តែពេលនោះ យូរី ហាក់មានអារម្មណ៌ស្ទាក់ស្ទើ តែក៏មិនបានបដិសេធដែរ ជាហេតុធ្វើឲ្យទស្សនិកជនយល់ថា នាងក៏មានចិត្តលើ អាន គុណកូឡាដែរ។ តែមួយរយៈចុងក្រោយនេះ គេពុំសូវឃើញអ្នកទាំងពី ចេញទៅណាមកណាទេ ហើយថែមទាំងលេចលឺចចាមអារ៉ាមថា យូរី មិនហ៊ានចេញដើរជាមួយ លោកកូឡាទេ ព្រោះខ្លាចមានការយល់ច្រឡំច្រើនជាងនេះ។ យ៉ាងនេះ មានន័យថា យូរីនៅមិនទាន់សម្រេចចិត្តនៅឡើយទេ តើមែនទេ?
តាមអង្គធំចុះផ្សាយឲ្យដឹងថា តាមពិតទៅ កូឡា គឺជាអ្នកធ្វើឱ្យមានការយល់ច្រឡំនេះ កើតឡើង ដែលធ្វើឱ្យក្រុមគ្រួសារយូរី មិនសប្បាយចិត្ត ពិសេស ឪពុករបស់នាងបាន ខឹងសម្បាយ៉ាងខ្លាំង ក្រោយបែកធ្លាយព័ត៌មាននោះ ទើបបានជាយូរី លែងហ៊ាន ទៅណាមកណាជាមួយកូឡា ទៀត ក្រែងមានការយល់ច្រឡំច្រើនជាងនេះ។ ម៉្យាង ដោយសារឪពុកយូរី មិនសប្បាយចិត្ត ចំពោះទំនាក់ទំនងយូរី និងកូឡា លើសពី មិត្តភាពឡើយ។
សូមបញ្ជាក់ថា ចំណងស្នេហ៌តារាសាន់ដេរទាំងពីរនេះ បានលេចធ្លាយចេញ ក្រោយពីអ្នកទាំងពីរ ចាប់ដៃគូសម្តែងក្នុងបទចម្រៀងថ្មី ដែលច្រៀងរួមគ្នាក្នុងអាល់ប៊ុមថ្មី របស់សាន់ដេ ដែល មានដូចជាបទ «សង្សារមួយថ្ងៃ សង្សារមួយជីវិត» និងបទ «Honey សំណព្វចិត្ត» ដែលទទួលបានការគាំទ្រ ខ្លាំងពីក្រុមយុវវ័យ ហើយអ្វីដែលជាការចាប់អារម្មណ៍របស់ទស្សនិកជននោះ គឺតារាចម្រៀងទាំងពីរ បានសម្តែងភាពស្និទ្ធស្នាលដូចជាគូស្នេហ៍ពិតៗតែម្តង។
តែគេហទំព័រ CEN បានចុះផ្សាយថា អ្នកទាំងពីរពិតជាមានស្នេហ៌កាន់តែស្អិតល្មួតច្រើនឡើង បើទោះជាមិនសូវបង្ហាញវត្តមានច្រើនជាសាធារណៈក៏ដោយ តែគេហទំព័របានដកស្រង់សម្តីររបស់ លោក អាន គុណកូឡាថា «ញុំ ពិតជាស្រឡាញ់ អារី មែន បើមិនជឿសួរនាងទៅ ហើយខ្ញុំគិតថា អារី ក៏ស្រឡាញ់ខ្ញុំដែរ គ្រាន់តែនាងមិនហ៊ាននិយាយតែប៉ុណ្ណោះ»
តែកញ្ញា យូរីបែជានិយាយថា «អត់ ទេបង អត់ទេ ខ្ញុំគោរពស្រឡាញ់បងកូឡា ដូចជា បងប្រុស អត់មានរឿងស្នេហាទេ។ បងកូឡា និងខ្ញុំជួបមុខគ្នារាល់ថ្ងៃ បើមានស្នេហាមែនមិនចាំបាច់ទៅកូរ៉េអីនោះទេ។» គេហទំព័រ CEN ដកស្រង់។
ដូច្នេះរឿងនេះ តើអ្នកណាទៅដឹងច្បាស់ទៅ? ហើយតើអ្នកទាំងពីកំពុងលេងល្បែងអីដែរ... ម្នាក់ថាពិត ម្នាក់ថាមិនពិត..។ មានតែរងចាំតាមដានទាំងអស់គ្នាទេទើបដឹង តើមែនទេប្រិយមិត្ត?
ប្រភពពី នាវា

0 comments:
Post a Comment