បុរសៗ តែង​ព្រួយ​បារម្ភ​ពី​ «អាអូន​តូច» ងាប់មែនទេ?

ពេល​ខ្លះ​បុរសៗ ​ពិតជា​ព្រួយ​បារម្ភ​​អំពី​សមត្ថភាព​របស់ «អាអូនតូច» របស់ខ្លួន​​ណាស់ ជាពិសេស​បុរស​ដែល​មានអាយុ​កាន់តែច្រើន​ ហើយ​ឆ្លងកាត់ការរួមភេទ​ញឹក​ញាប់។ តើដោយសារ​ហេតុ​អី​ទៅ?
តាម​ការវិវត្តន៌​របស់ធម្មជាតិ នៅពេល​ដែល​អាយុ​កាន់តែ​ច្រើន បុរស​នឹងត្រូវថមថយ​កំលាំង​ ទាំងកំលាំងកាយ​ និងកំលាំងចិត្ត មិនចំពោះ​តែ​កំលាំង​ខាង​ការរួមភេទ​នោះទេ តែ​ដោយឡែក​អារម្មណ៌​វិញ គឺកាន់តែពុះកញ្ជ្រោ​ឡើង។ ប្រការនេះ​ហើយ នៅពេល​ចិត្តចង់ខ្លាំង តែ​ «អាអូន​តូច»​ បែជាមិនចង់ រឺ​មិនព្រមឡើង​រឹង​នោះ ដែលធ្វើ​ឲ្យ​បុរស​យល់ថា អាអូនតូច របស់ខ្លួន​អាច​ងាប់ហើយ...។ ពេលខ្លះ ដោយសារ​កំលាំង​កាយ​ចុះខ្សោយ ​មានជំងឺរ៉ាំរ៉ៃ មាន​ទុក្ខកង្វល់ច្រើន ក៏​ជា​ហេតុធ្វើ​ឲ្យ​ លឹង្គ​មិនព្រម​ឡើងរឹងដែរ ដែលនេះ​ក៏ធ្វើ​ឲ្យ​បុរស​យល់ថា អាអូនតូច របស់​ខ្លួនងាប់ហើយ..

តើត្រូវធ្វើ​ដូចម្តេច ដើម្បី​បញ្ចៀស​កុំ​ឲ្យងាប់លឹង្គ?

គេហទំព័រសុខ​ភាព​ ក្នងស្រុក​បានចុះផ្សាយ​អត្ថបទ​មួយ​ដែលមានចំនង​ជើងថា«មធ្យោបាយ ៨​យ៉ាង​ដើម្បី​បង្ការ​កុំឲ្យ​ងាប់លិង្គ» ប្រហែល​ជា​មធ្យោបាយ​តែមួយមុខគត់​ដែល​អាចជួយ​បុរសៗ​បាន ហេតុនេះ នាវា​សូមដកស្រង់ចុះផ្សាយ​ដូចខាងក្រោម៖

ការ​ងាប់​លិង្គ​ត្រូវបាន​គេ​សម្គាល់​ដឹងថា ជាការ​អសមត្ថភាព​ក្នុង​ការទទួលបាន ឬ​រក្សា​ភាព​រឹង​របស់​លិង្គ​ដើម្បី​អាច​សូក​បញ្ចូល​ក្នុង​ទ្វារមាស​បាន ព្រមទាំង​សប្បាយ​ក្នុង​ទំនាក់ទំនង​ផ្លូវភេទ​។ បញ្ហា​មួយ​នេះ​ច្រើនតែ​កើតមាន​លើ​បុរស​ចាប់ពី​អាយុ ៤០​ឆ្នាំ​ឡើង​ទៅ​ប្រមាណ ៥០%​។ មាន​ហេតុផល​មួយចំនួន​សម្រាប់​ករណី​ងាប់​លិង្គ​នេះ​ដូច្នេះ ករណី​ផ្លូវកាយ​គឺ​មាន​បញ្ហា​ទៅ​លើ​ការស្រោចស្រព​ឈាម​ទៅ​ចិញ្ចឹម​លិង្គ និង​ករណី​ផ្លូវចិត្ត​ដូចជា ការ​ថប់​អារម្មណ៍​, ការបាក់​ទឹកចិត្ត និង​ការស្ត្រេស​។​

​សមត្ថភាព​ដើម្បី​ទទួលបាន​ការឡើង​រឹង​របស់​លិង្គ​អាច​មាន​ឥទ្ធិពល​បាន​ តាមរយៈ​កត្តា​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ជា​ច្រើន ប៉ុន្តែ​របៀប​រស់នៅ និង​គុណភាព​នៃ​ទំនាក់ទំនង​របស់​អ្នក​ក៏​ដើរ​តួនាទី​សំខាន់​មួយ​ដែរ​។ បើសិនជា​គ្មាន​មូលហេតុ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ឬ​បញ្ហា​ផ្លូវកាយ​ទេ អ្នក​ប្រហែលជា​អាច​គិតគូរ​អំពី​វិធី​បង្ការ​ដូចខាងក្រោម​នេះ​ហើយ​៖

១, ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ល្អ​ដែល​មាន​ជាតិ​ខ្លាញ់ Saturated Fat ទាប ព្រមទាំង​ជីវជាតិ​សំខាន់ៗ​ទាំងអស់​ដែល​ល្អ​ចំពោះ​សុខភាព​គឺ​ជា​រឿង​មាន​ ប្រយោជន៍​។ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​បន្លែ និង​ផ្លែឈើ​រាល់ថ្ងៃ​ព្រមទាំង​ប្រេង​អូ​មេហ្គាបី​ទៀត​ផង​ដែរ​។​

២, ការ​ហាត់ប្រាណ​ជា​ទៀត​ទាត់​នឹង​ពង្រឹង​ដល់​ចរន្តឈាម​ហូរ​, មាន​កម្លាំង​, និង​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បិ​បន្ធូរអារម្មណ៍ និង​បន្ថយ​ស្ត្រេ​ស​។ ការ​ហាត់ប្រាណ​នៅ​ក្លិប​លើក​ដុំ​ដែក ឬ​ការ​រត់ប្រណាំង​, ជិះ​កង់​, ឬ​ការដើរ​សុទ្ធ​តែ​អាច​ជំនួយ​ដល់​ការព្រួយបារម្ភ និង​បញ្ហា​ទាំងឡាយ ព្រមទាំង​អោយ​មាន​អារម្មណ៍​ល្អ​។​

៣, ចូរ​ប្រមើ​មើល​ការទទួល​ទាន​គ្រឿង​ស្រវឹង​របស់អ្នក​អោយ​ត្រឹមត្រូវ ព្រោះ​ការ​ញ៉ាំ​ច្រើនពេក​អាច​ប៉ះពាល់​ដល់​ការរួម​ភេទ​បាន ដូច្នេះ​ចូ​កាត់បន្ថយ​ការទទួល​មក​ត្រឹមតែ ២​ដង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។​

៤, គ្រូពេទ្យ​មួយចំនួន​យល់ថា ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​អាច​ប៉ះពាល់​ដល់​មុខងារ​ធ្វើអោយ​ លិង្គ​រឹង​បាន ដូច្នេះ​ចូរ​ព្យាយាម​កាត់បន្ថយ​ការ​ញ៉ាំ​កូកាកូឡា​, កាហ្វេ និង​តែ ហើយ​ចូរ​ជ្រើសរើស​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ជំនួស​វិញ​។​

៥, មាន​អំណះអំណាង​មួយ​ដែល​បញ្ជាក់ថា ការជក់បារី​អាច​មាន​ឥទ្ធិពល​ទៅលើ​សមត្ថភាព​ក្នុង​ការ​អោយ​លិង្គ​រឹង​បាន​។ ជាតិ​នីកូទីន​ធ្វើអោយ​សរសៃឈាម​រួម​តូច ដូច្នេះ​ចូរ​ឈប់​ជក់បារី​ទៅ​។​

៦, ចូរ​ពិនិត្យ​ទៅលើ​ជីវិត ក៏ដូចជា​ទំនាក់ទំនង​របស់​អ្នក​មើល​ទៅ​ថា តើ​មាន​អ្វី​ដែល​អាច​បង្ក​ស្ត្រេ​ស​, តក់ស្លុត​, មាន​កំហុស ឬ​បាក់​ទឹកចិត្ត​ដែរ​ទេ​។ ចូរ​ព្យាយាម​សោះ​ស្រាយ​រាល់​ជម្លោះ​ទាំងឡាយ​ជា​មួយ​ដៃគូ​, គ្រួសារ ឬ​កន្លែង​ធ្វើការ​។ កាលណា​មាន​ការបោះ​ជំហាន​វេជ្ជ​មាន​ទាំងនេះ​អ្នក​អាច​នឹង​ព្រឹង​ដល់​ជីវិត​ រស់នៅ​, កាត់បន្ថយ​ការបារម្ភ ឬ​ស្ត្រេ​ស ហើយ​វា​ក៏​ជួយ​អោយ​អ្នក​យល់ថា​ធូរស្រាល​ក្នុង​ចិត្ត​ដែរ​។​

៧, ដើម្បី​ជួយ​សម្រួល​ដល់​ការ​ងាប់​លិង្គ មិន​ត្រូវ​ខ្លាច​ការពិភាក្សាគ្នា​ដោយ​បើកចំហរ​អំពី​បញ្ហា​របស់​អ្នក​ជាមួយ​ ដៃគូ​ឡើយ​។ ជាមួយនឹង​ការគាំទ្រ​របស់​ពួកគេ អ្នក​នឹង​អាច​ចៀស​ផុង​ការយល់ច្រឡំ និង​យកឈ្នះ​រឿង​អស់​ទាំងនោះ​បាន​។​

៨, ការប្រើ​ថ្នាំ​មួយចំនួន​អាច​មាន​ឥទ្ធិពល​ទៅលើ​សមត្ថភាព​ក្នុង​ការទទួល​បាន​ ការ​ឡើង​រឹង​របស់​លិង្គ​។ ថ្នាំ​ទាំង​នោះ​មានដូចជា ថ្នាំ​ដែល​ចេញ​ដោយ​វេជ្ជបញ្ជា​មួយចំនួន​សម្រាប់​បញ្ចុះ​សម្ពាធ​ឈាម​, ថ្នាំ​ព្យាបាល​បញ្ហា​បេះដូង​, និង​ថ្នាក់​បាក់​ទឹកចិត្ត​៕

ប្រភពពី នាវា

0 comments:

Post a Comment