ប្រវត្តិស្នេហ៍ខ្លះៗរបស់ Van Ness Wu និងភរិយា មុនពេលរៀបការ
កាលពីថ្ងៃទី ១៣ សីហា ដែលទើបតែកន្លងទៅនេះ Van Ness Wu បានប្រកាសជាផ្លូវការពី មង្គលការរបស់លោក ជាមួយនឹងមិត្តស្រី ជនជាតិសឹង្ហបុរី Arissa Cheo ជាសាធារណៈ។
Van Ness Wu និង Arissa Cheo ជួបគ្នាដំបូងក្នុង វីដេអូចម្រៀងរបស់ Van Ness Wu ដែលមានចំណងជើងថា “My Kingdom” ក្នុងឆ្នាំ ២០០៦។ បន្ទាប់ពីទាក់ទងគ្នា បានរយៈពេល១ ឆ្នាំ ពួកគេទាំងពីរ ក៏បានបែកបាក់ គ្នាដោយសារតែ នាង Arissa ត្រូវបន្តការសិក្សា នៅសហរដ្ឋអាមេរិក។ ទោះបីជាពួកគេ បែកគ្នាក៏ដោយ ពួកគេទាំងពីរនៅតែ រក្សាទំនាក់ទំនងជាមួយ គ្នាជានិច្ច ក្នុងនាមជាមិត្តភក្តិ។
ក្នុងឆ្នាំ ២០១០ ពួកគេក៏បានប្រកាស ទំនាក់ទំនងស្នេហ៍ជាថ្មី បន្ទាប់ពីអ្នកកាសែត ឃើញពួកគេបណ្តើរគ្នា ជាសាធារណៈ។ រហូតដល់ខែ មិថុនា ឆ្នាំ ២០១២ និង ក៏បានភ្ជាប់ពាក្យជាមួយគ្នា ហើយក៏បានកំណត់ ថ្ងៃរៀបការថែមទៀតផង។ យ៉ាងណាមិញ ទំនាក់ទំនងរបស់ ពួកគេក៏បានជួប ភាពរកាំរកូស ដោយសារតែ ពាក្យចចាមអារ៉ាមថា នាង Arissa តែងតែចូលក្លឹបរាត្រី ហើយមិនតែប៉ុណ្ណោះ Arissa ថែមទាំងធ្លាប់ក្បត់ Van Ness Wu ទៀតផង។ ទោះបីជាមាន ពាក្យចចាមអារ៉ាមបែបនេះ ក៏ដោយ ដ៏ពួកគេទាំងពីរ មិនមានបញ្ហា បែកបាក់ជាលើកទី ២នោះទេ។
រហូតដល់ថ្ងៃទី ១៣ សីហា ដែលត្រូវជា ថ្ងៃពិធីបុណ្យសេចក្តីស្រឡាញ់ នៅប្រទេសចិន Van Ness Wu ក៏បានប្រកាសជាផ្លូវការ ពីពិធីមង្គលការ របស់លោក និង Arissa ហើយថែមទាំងបង្ហោះ រូបថតរបស់លោក និងនាង កំពុងអង្គុយ ក្រោមពន្លឺព្រះច័ន្ទ ជាមួយនឹងនំខេក រូបបេះដូង ដោយលោកបានសរសេរ ក្រោមរូបថតនោះថា “ខ្ញុំកំពុងធ្លាក់អន្លង ស្នេហ៍ម្តងទៀតហើយ”។
ពួកគេទាំងពីរបានចុះ លិខិតអាពាពិពាហ៍ ជាមួយគ្នានៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៣ នេះ៕

0 comments:
Post a Comment