តារា​ម៉ូ​ដែល​លួច​រួមភេទ​ជាមួយ​សង្សារ ជា​មេ​ថ្នាំញៀន​ក្នុង​ពន្ធនាគារ ក្លាយជា​រឿងអាស្រូវ​ដ៏​ធំ សម្រាប់​ឥណ្ឌូនេស៊ី​

ឥណ្ឌូនេស៊ី ៖ នៅ​ទីបំផុត​អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ដក​បញ្ឈរជើង ​ឆ្មាំ​គុក​ម្នាក់ ដែល​បណ្តែតបណ្តោយ ឲ្យ​តារា​បង្ហាញ​ម៉ូដ ដែល​បាន​ចូលជួប​សង្សារ របស់​នាង​កំពុង​រស់នៅក្នុង​បន្ទប់ គុក​ឯកជន​មួយ ដើម្បី​រង់ចាំ​ការប្រហារជីវិត ដោយបាន​រួមភេទ និង​ប្រើ​ថ្នាំញៀន​ជាមួយគ្នា យ៉ាង​វក់វី ហើយ​នេះ​ជា​រឿងអាស្រូវ​ចុងក្រោយ នាំ​ឲ្យ​មានការ​វាយប្រហារ ប្រព័ន្ធ​ពន្ធនាគារ​ដ៏​ពុករលួយ របស់​ប្រទេស​ឥណ្ឌូនេស៊ី​។​

 ​នាង វែ​ន​នី រ៉ូ​ស​ស៊ី​អា​ណេ អាយុ​២២​ឆ្នាំ បាន​និយាយថា នាង​បាន​ចូល​សួរសុខទុក្ខ​មេ​ថ្នាំញៀន ហ្វ្រេ​ឌី ប៊ុត​ឌី​ម៉ាន់ បី​ដង​ក្នុង​មួយ​សប្តាហ៍​នៅ​ពន្ធនាគារ Cipinang ក្នុង​រដ្ឋធានី​ហ្សា​ការ​តា​។ នាង​បាន​ប្រាប់​សារព័ត៌មាន​ថា " ខ្ញុំ​ចូល​នៅ​ម៉ោង ១១​ព្រឹក និង​ស្នាក់នៅ​រហូតដល់​ម៉ោង ៥ ល្ងាច ។ យើង​ដេក​ជាមួយគ្នា និង​ប្រើ​ថ្នាំញៀន "​។
ការបញ្ចេញ​ឲ្យ​ដឹង​ពី​នាង រ៉ូ​ស​ស៊ី​អា​ណេ កាលពី​ថ្ងៃទី​២១ ខែសីហា បាន​នាំ​ដល់​ការចុះផ្សាយ យ៉ាង​ព្រោងព្រាត​និង​ការធ្វើ អត្ថាធិប្បាយ​ក្នុង​Twitter ដោយ​ខ្លះ​រិះគន់​គូស្នេហ៍​នេះ និង​ខ្លះទៀត​អំពាវនាវ​ឲ្យ បណ្តេញ​ឆ្មាំ​គុក​។  អ្នកនាំពាក្យ​នាយកដ្ឋាន អប់រំ​កែប្រែ​នៃ​ក្រសួងយុត្តិធម៌ បាន​និយាយថា អ្នក​យាមគុក​ត្រូវបាន​ហៅ មក​សាកសួរ​និង​ត្រូវ​បញ្ឈរជើង រង់ចាំ​ដល់​លទ្ធផល ស៊ើបអង្កេត​។
មេ​ថ្នាំញៀន ប៊ុត​ឌី​ម៉ាន់ អាយុ​៣៧​ឆ្នាំ ត្រូវបាន​កាត់ទោស​ប្រហារជីវិត កាលពី​ថ្ងៃ ១៥ ខែកក្កដា ចំពោះ​ការរៀបចំ​ដឹកនាំ ការដឹកជញ្ជូន​ថ្នាំញៀន មេ​តាំ​ហ្វេ​តា​មីន ១,៤​លាន​គ្រាប់ ចូល​មកពី​ប្រទេស​ចិន​។ គុក Cipinang នេះ​ត្រូវគេ​ដាក់​ជនល្មើស​ធំៗ និង​មាន​ទ្រព្យធន បាន​រង​ការរិះគន់​ជា​យូរ​មកហើយ ចំពោះ​ការផ្តល់​ឋានៈ​ពិសេស ដល់​អ្នកទោស ដូចជា​ផ្តល់​បន្ទប់​ឯកជន​ធំ​ទូលាយ និង​អនុញ្ញាត​ឲ្យ​អ្នកទោស នាំចូល​អ្នកបំរើ គ្រឿង​សង្ហារ​រឹម ម៉ាស៊ីនត្រជាក់​និង​ទូរទស្សន៍​៕



ប្រភពពី វត្តភ្នំ

0 comments:

Post a Comment