ចំរូងចំរះ ក្រោ​យ​បញ្ចប់​កម្មវិធី​ អាណាចក្រតារា ២០១៣

បន្ទាប់​ពី​បាន​ឃើញ​វត្តមាន​របស់សិល្បៈករ សិល្បៈការិនី លេចមុខ​នៅឯកម្មវិធី​អាណាចក្រតារា​ ២០១៣ ជាពិសេស​តារាស្រីៗ ដែល​មុខ​សញ្ញា​រិះ​គន់​នោះ បានបញ្ចេញ​ភាពសិចស៊ីរៀង​ខ្លួន​មកនោះ។

វិទ្យុ​អាស៊ីសេរី​ បានចុះផ្សាយថា «បន្ទាប់​ពី​បញ្ចប់​កម្មវិធី​​អាណាចក្រ​តារា ជា​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ ដែល​បាន​ផ្តល់​ពាន​ទៅឲ្យ​តារា​សិល្បៈ និង​ពិធីករ​ទូរទស្សន៍​ឆ្នើម កាល​ពី​ពេល​ថ្មីៗ​នេះ តារា​ស្រីៗ​មួយ​ចំនួន ត្រូវ​ប្រជាពលរដ្ឋ​ដក​តម្លៃ​យក​វិញ ដោយ​សារ​តែ​ភាពសិចស៊ី បង្ហាញ​ដើមទ្រូង ស្ទើរ​ទៅ​ជា​អាក្រាត។

ក្រុម​អ្នក​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ផងដែរ ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង ដោយ​ចេតនា​នេះ ម្ខាង​យល់​ថា​​ជា​សិទ្ធិ​​របស់​អ្នកសិល្បៈ ហើយ​​ម្ខាង​​​ទៀត​ថា ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​វប្បធម៌​ខ្មែរ»។

ដោយឡែក​វិទ្យុ​អាស៊ីសេរី បាន​ដកស្រង់​ពាក្យសំដី​របស់ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ក្នុងបទយកការណ៌របស់ខ្លួន ដែល​ជាទូទៅ អ្នក​ប្រើ​​ប្រើ​ប្រាស់បណ្តាញសង្គម​ទាំងនោះ បាន​ធ្វើ​ការរិះគន់​ចំពោះ​ការតុបតែង​សំលៀក​បំពាក់សិចស៊ី បង្ហាញ​ដើមទ្រូង តួយ៉ាង​កញ្ញា ឆយី កញ្ញា គង់ ច័ន្ធស្រីមុំ​ជាដើម។

កាលពីពេល​ថ្មីៗនេះ កញ្ញា ឆយី បានចេញ​មុខ​សុំទោស​ចំពោះ ប្រិយមិត្តអំពីការ​បង្ហាញ​ភាពសិចស៊ី បញ្ចេញ​ដើម​ទ្រូង ហើយ​បង្ហោះ​តាម​ដើម​​បណ្តាញសង្គម​ ហ្វេស​បុក។ ដោយ​ឡែក កញ្ញា ព្រីម លីស្សា អ្នកទទួលបាន​ពានរង្វាន់​ប្រជាប្រិយភាព ក៏មាន​ការរិះ គន់​នឹង​​មិន​ពេញ​ចិត្ត ពីសំណាក់​អ្នកលិស្បៈដូចគ្នា​ក្តី និងមហាជនក្តី ថាការទទួល​ពាន​នេះ​មិនសម តែនាង​ថា ពាននេះ​មិនមែន​សុខ​ៗក៏​បាន​វាមកនោះ​ទេ។

សូមបញ្ជាក់ថា ក្រោយ​ពេល​កម្មវិធី​អាណាចក្រតារា ២០១៣ បានបញ្ចប់​មានតារាៗ​មួយចំនួន បាន​បញ្ចេញ​រូបភាព ​របស់ខ្លួន​ទៅលើ​បណ្តាញ​សង្គម​ ហ្វេសបុក ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ពោលសរសើ តែក៏​មាន​អ្នកខ្លះ​ត្រូវ​គេរិះ​គន់ផងដែរ..


ប្រភពពី នាវា

0 comments:

Post a Comment