អតិថិជន ត្អូញត្អែនឹងប្រព័ន្ធរអាក់រអួលរបស់ Smart
ក្នុងមួយរយៈពេលចុងក្រោយនេះ អតិថិជនអ្នកប្រើប្រាស់បណ្តាញទូរស័ព្ទចល័ត Smart Mobile បានត្អូញត្អែ និងខឹងសម្បារ អំពីភាពរអាករអួលរបស់ប្រព័ន្ធអិនធើណិត និងសេវាផ្សេងៗមួយចំនួនទៀត។
អតិថនម្នាក់ ឈ្មោះ សម្បត្តិនៅភ្នំពេញបាននិយាយថា «ខ្ញុំពិតជាធុញទ្រាន់នឹងប្រព័ន្ធនេះណាស់ ជាពិសេសនៅពេលប្រើប្រាស់ អិនធើណិត ព្រោះពេលកំពុងតែប្រើ ស្រាប់តែដាច់បាត់ ហើយទំរាំភ្ជាប់បានវិញ ត្រូវបិទបើក (Restart) ទូរស័ព្ទ និងរងចាំយ៉ាងយូរទៀតផង។ ពេលខ្លះ ភ្ជាប់មិនបានតែម្តង»។
យុវសិស្សម្នាក់ទៀត សុំមិនបញ្ចេញ់ឈ្មោះប្រាប់នាវាថា «ខ្ញុំប្រើស្មាត អស់ពេលយូរហើយ ចេះតែទ្រាំទៅ ព្រោះតែតំលៃសេវាកម្មសមរម្យ តែបើនិយាយពីប្រព័ន្ធវិញ គឺយ៉ាប់តែម្តង។ ប្រើអិនធើណិតម្តងៗ ដូចអូសប្ញស្សីច្រាស់ចុងអញ្ចឹង យឺតក៏យឺត ហើយថែមទាំងភ្ជាប់មិនងាយបានទៀត តែពេលភ្ជាប់បានហើយ ស្រាប់តែដាច់ទៅវិញ.. ហាស់.. ហាស់.. កំពូលមែន.»។
គេហទំព័រ Looking Today បានចុះផ្សាយថា អតិថិជនរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Smart បានសម្តែងនូវក្តីធុញទ្រាន់ និងខឹងសម្បារយ៉ាងខ្លាំងចំពោះ ប្រព័ន្ធអ៊ីនធឺណេតដ៏យឺតបំផុត និងមានភាពរអាក់រហួល របស់ក្រុមហ៊ុនទូរស័ព្ទ Smart ដោយពួកគេថា បានធ្វើរាំងស្ទុះការងារ ក៏ដូចជាការលេង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកពួកគេជាដើម។ភាពធុញទ្រាន់របស់អតិថិជនក្រុមហ៊ុន Smart នេះ ត្រូវបានគេប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក ដើម្បីរិះគន់ដោយមិនសំចៃមាត់។
អតិថិជនម្នាក់ឈ្មោះស្រីលីន បាននិយាយថា ដោយសារតែក្រុមហ៊ុនទូរស័ព្ទ Smart ប្រើប្រាស់អស់លុយតិច ដោយមានកម្មវិធីដូរលុយ និងកម្មវិធីជាច្រើនទៀត និយាយអត់តិច ទើបខ្លួនជ្រើសរើស យកប្រព័ន្ធនេះ តែមិនដឹងថា ការប្រើប្រាស់អ៊ីនធឺណេតវិញ គឺយឺតមែនទែន អន់ដល់កម្រិត សូន្យតែម្តង។ បញ្ហាអ៊ីនធឺណេតយឺតរបស់ក្រុមហ៊ុន Smart នេះ កើតឡើង ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃនេះ ក៏នៅរអាក់រអួលដដែល។
Looking Today បានបញ្ជាក់ថា ចំពោះការរិះគន់ ពាក់ព័ន្ធនឹងសេវាយឺតយ៉ាវរបស់ ក្រុមហ៊ុន Smart ខាងលើនេះ LookingTODAY មិនអាចទាក់ទងបានទេពី តំណាងក្រុមហ៊ុន កាលពីព្រឹកថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៣ នេះ។
យ៉ាងណាក៏ដោយ គេសង្ឃឹមថា ថ្នាក់ដឹកនាំក្រុមហ៊ុននេះ នឹងប្រឹងប្រែងធ្វើយ៉ាងណា ឲ្យប្រព័ន្ធរបស់ខ្លួន ល្អប្រសើរជាងមុន ស្របពេលនឹងកំនើនអតិថិជនបានកើនឡើង ដូចអ្វីដែលខ្លួនបានប្រកាស។
សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Mobile ធ្លាប់ត្រូវបានអតិថិជន ធ្វើការវាយប្រហារម្តងរួចមកហើយ ដោយការផ្ញើរសារ វីដេអូឃ្លីប កាច់ស៊ីម ស្មាត តាមបណ្តាញសង្គម Facebook កាលពីពេលកន្លងទៅ។ ក្រោយមក គេសង្កេតឃើញថា ប្រព័ន្ធនេះ មានការកែប្រែតិចតួច តែនៅតែជួបបញ្ហាច្រើន បន្ទាប់ពីបានធ្វើសមាហរណកម្មរវាងក្រុមហ៊ុនពីរ គឺ Hello និង Smart Mobile រូចមក។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះប្រព័ន្ធ Smart នៅពេលចុងក្រោយនេះ?
ប្រភពពី នាវា

0 comments:
Post a Comment