បុរស​ម្នាក់​ចាប់រំ​លោភ​កូន​ស្រី ១៣ឆ្នាំ តែរត់​ទៅ​សម្លាប់​ខ្លួន ក្រោយ​ពីប្រពន្ធ​ប្រទះឃើញ

ស្ដ្រីជាម្ដាយម្នាក់ មានអារម្មណ៍រន្ធត់ជាខ្លាំង នៅពេលដែលនាង ចាប់បានស្វាមីរបស់ខ្លួន កំពុងតែធ្វើស​កម្មភាព ចា​ប់រំលោភកូនស្រី​របស់ខ្លួន យ៉ាង​សាហាវ​ព្រៃផ្សៃនោះ។
តាមសារ​ព័ត៌មាន​បរទេស បាន​ឲ្យដឹងថា ហេតុ​ការណ៍នេះ​កើតឡើងនៅ KwaZulu នៃ Natal អាហ្វ្រិកខាង​ត្បូង។ នៅក្នុងនោះ ស្ដ្រីនេះបាននិយាយ​ទៅកាន់ប៉ូលីស​ថា នាងបានចេញ​ទៅផ្សារ និងទុកឲ្យប្ដីរបស់​នាងជាអ្នក​មើលថែកូនស្រី ដែលមានអាយុ ១៣ឆ្នាំ។ តែចៃដន្យនៅពេលនោះ នាងក៏ត្រលប់មក​ផ្ទះមុនកាលកំណត់ ក៏ប្រទះឃើញប្ដីរបស់ខ្លួន ដែលជាឪពុកបង្កើត​កូនស្រីនេះផ្ទាល់ កំពុងតែធ្វើសកម្មភា​ពរំលោភកូនស្រីឯងទៅវិញ។ ភ្លាមៗនោះ ឪពុកចិត្ដអប្រិយនេះ បានប្រទះឃើញថា ប្រពន្ធខ្លួន​ឃើញហេតុការណ៍នេះ ក៏រត់ចេញពីផ្ទះ និងសម្លាប់ខ្លួន ដោយអារក. តែត្រូ​វបញ្ជូនទៅកាន់មន្ទីរ​ពេទ្យ ដែលនៅក្បែរនោះផងដែរ។
ក្រោយពីធ្វើការសាកសួរក្មេងស្រីនោះ ប៉ូលីសបានឲ្យដឹងថា  ក្មេងនេះធ្លាប់ត្រូវបានឪពុករបស់ខ្លួន ប្រើប្រាស់ហិង្សាជាច្រើនឆ្នាំមកហើយ ដែលនៅក្នុងនោះ ប៉ូលីសនឹងធ្វើការបញ្ជូន បុរសជាឪពុកនេះ ទៅតុលាការក្រោយពីចេញពីមន្ទីរពេទ្យ ដោយជាប់ចោទពីបទរំលោភ៕



 ប្រភពពី KhmerLoad

0 comments:

Post a Comment