តារា​ម៉ូ​ដែល​​ហុង​កុង​​បដិ​សេធ​​​រូប​​មិត្ត​ប្រុស​​ច្របាច់​​សុដន់

តារា​ម៉ូដែល​​ឆ្នាំ ២០១៣ហុងកុង​នាង Tammy Ouyang កន្លង​មក​នេះ រង​រឿង​អាស្រូវ​​ជាច្រើន​​​ពាក់​ព័ន្ធ​នឹង​ រូប​អាភាស​ជា​មួយ​មិត្ត​ប្រុស ប៉ុន្តែ​នាង​បាន​​ច្រានចោល​​ដោយ​និយាយ​​ថា មិន​​មាន​​រឿង​កើត​ឡើង​​អីចឹង​ទេ។

រូប​ភាព​​បុរស​ច្របាច់​​សុដន់ និង​​អោប​ពី​ក្រោយ​​ច្រើន​សន្លឹក ត្រូវ​សារព័ត៌មាន​ហុងកុង Nownews សន្មត​ថា ជា​រូប​របស់​នាង Tammy Ouyang។ ទោះ​យ៉ាង​ណា ការ​សន្មត​នេះ​​ត្រូវ​សាមីខ្លួន​​បដិសេធន៍ ។ Ouyang ឱ្យ​ដឹង​ថា នាង​មិន​​មែន​ជា​​នារី​ស្ថិត​ក្នុង​​រឿង​​ចម្រូងចម្រាស​​នេះ​ឡើយ ហើយ​នាង​ជា​មនុស្ស​​ត្រឹមត្រូវ។

រឿង​អាម៉ាស់​ខាងលើ​មិន​​ទាន់​បាត់​ហុយ​ផង ស្រាប់​តែ​តារា​​សាច់​សខ្ចី​វ័យ២០ឆ្នាំ​រូប​នេះ បង្ហោះ​រូប​សិចស៊ី​ល្វែង​​លើ​តាម​អ៊ីនធឺណិត និង​​សរសេរ​ថា“មាន​នរណា​ចង់​ថើប សុដន់​របស់​ខ្ញុំ​ទេ?” ការ​បង្ហាញ​រូប​​ស្រើបស្រាល​នេះ បាន​ធ្វើ​ឱ្យ​អ្នក​​លេង​អ៊ីនធឺណិត​រិះគន់​​យ៉ាង​ចាស់ដៃ ហើយ​សុំ​ឱ្យ​នាង​ធ្វើការ​​សុំទោស​ជា​​សាធារណៈ។

ជា​ការ​ឆ្លើយ​តប Tammy Ouyang បាន​និយា​យ​ថា ឥឡូវ​នាង​​​ដឹង​ថា​អ្នករាល់គ្នា មិន​អាច​​ទទួល​យក​បាន ដូច្នេះ​នាង​​នឹង​មិន​ឱ្យ​កើត​​មាន​ករណី​នេះ​ទៀត​ទេ។



ប្រភពពី News4kh

0 comments:

Post a Comment