យុវតីដែលពិសាគ្រឿងស្រវឹងច្រើន ងាយនឹងកើតជម្ងឺមហារីកសុដន់
យោងតាមការស្ទាបស្ទង់មតិ ស្ត្រីជាម្តាយ ប្រមាណជិត ១០ម៉ឺននាក់ របស់ វិទ្យាស្ថានជាតិ ឯកទេសមហារីក សហរដ្ឋអាមេរិក កាលពីថ្មីៗ កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា ស្ត្រីដែលពិសាគ្រឿងស្រវឹងច្រើន ប្រឈមមុខខ្ពស់ទៅនឹង ជម្ងឺមហារីកសុដន់។
របកគំហើញថ្មីនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវ និង អង្កេត ចាប់តាំងពីឆ្នាំ ១៩៨៩ ដល់ពេលបច្ចុប្បន្នមកម៉្លេះ ដោយ ស្ត្រីដែលពិសាគ្រឿងស្រវឹង ជាប្រចាំ ប្រឈមមុខខ្ពស់ទៅនឹង ជម្ងឺមហារីកសុដន់ ដែលកើនឡើង ១៥% ជារៀងរាល់ថ្ងៃ។ ក្នុងនោះ ជាតិសុរាមិនត្រឹមតែបំផ្លាញ កោសិកាលូតលាស់ផ្នែកខាងក្នុង របស់សុដន់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ សុខភាពបន្តពូជ របស់មនុស្សស្រីទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានណែនាំ និងដាស់តឿន ឲ្យស្ត្រីដែលនិយមចូលចិត្តពិសារគ្រឿងស្រវឹង គប្បីកាត់បន្ថយ រឺបញ្ឈប់ជាបន្ទាន់ ដើម្បី ចៀសវាង ក្នុងការកើតជម្ងឺមហារីកសុដន់នេះ។

-------------------------------------------
ប្រភព៖ខ្មែរឡូត
0 comments:
Post a Comment