ដេញប្រពន្ធចេញពីផ្ទះមួយសប្តាហ៍ លេបថ្នាំសម្លាប់ខ្លួន ទុកឲ្យកូន ៣នាក់កំព្រាតែលតោល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប្រទះ​ឃើញ ដេក​ ស្លាប់​​នៅ​ក្នុង​​បន្ទប់​​ជួល ក្នុង​ស្ថាន​ភាព​​បែក​ព​ពុះ​មាត់ កាល​ពី​​វេ​លា​​ម៉ោង ២ រសៀល​​ថ្ងៃ​ទី​​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣​​  នៅ​​ចំ​ណុច​​ក្នុង បន្ទប់​​ជួល​​លេខ​​១០ ភូមិ​​ត្រ​ពាំង​​ថ្លឹងសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​សមត្ថកិច្ច​ សង្ស័យ​ថា ជនរងគ្រោះ​បាន​លេបថ្នាំ​សម្លាប់ខ្លួន​។

ជនរងគ្រោះ​មានឈ្មោះ កែវ ប៊ិន​ធឿន ភេទ​ប្រុស​អាយុ ៣៩  ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​ជ្រៃ  ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។ ស្ត្រី​ឈ្មោះ ម៊ុំ ទូច អាយុ ៣៣ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​មុន ពេល​កើតហេតុ  ប្តី​របស់គាត់​បាន​រក​រឿង ដោយ​បណ្ដេញ​គាត់ ចេញពី​ផ្ទះជួល ហើយ​ជនរងគ្រោះ  បាន​នៅ​ជាមួយ​កូន​បីនាក់ នៅក្នុង​បន្ទប់​ជួល​កើតហេតុ​នោះ​។

ស្ត្រី​ឈ្មោះ ម៊ុំ ទូច បាន​ទៅ​ស្នាក់នៅ ជាមួយនឹង​ប្អូន​រយៈពេល  មួយ​សប្ដាហ៍​មកហើយ លុះដល់​ថ្ងៃកើតហេតុ ទើប​កូន​រត់​ទៅប្រាប់ ធ្វើ​ឲ្យ​មានកា​ភ្ញាក់ផ្អើល តែម្តង​។ កន្លង មក​ប្ដី​របស់គាត់ ឲ្យ​តែ​ផឹកស្រា​ស្រវឹង​តែងតែ​រករឿង​ឈ្លោះ ហើយ​ព្យាយាម​សម្លាប់ខ្លួន ពីរ​បី​ដង​មកហើយ​ ដូចជា​ចង​.​ក និង​លោត​ពីលើផ្ទះ តែ​មិនបាន​សម្រេច​ឡើយ ដោយ​អ្នកជិតខាង​ជួយ​ទាន់​។​

នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ដេក​ប្រកាច់​បែក ពពុះមាត់ តាំងពី​ម៉ោង ៨​ព្រឹក លុះដល់​ម៉ោង​ប្រមាណ​ជាង ១១ ជនរងគ្រោះ​បាន​ស្រែកហៅ​ឲ្យ​កូន​ជួយ​ ហើយក៏​ស្ងាត់​។ រហូតដល់​ម៉ោង ២ រសៀល​មាន​អ្នកជិតខាង​ដើរទៅ​មើល ស្រាប់តែ​ប្រទះឃើញ​ជនរង គ្រោះ  ស្លាប់​បាត់ទៅហើយ​៕


_________________
ប្រភព៖KhmerOnlineNews

0 comments:

Post a Comment