រកឃើញនារី​ដើរពត់ខ្លួន លឿន​ជាងគេបំផុត ជាប់កំណត់ត្រា​ពិភពលោក (Video Inside)

ហ្វីលីពីន ៖ សិល្បការិនីពត់ខ្លួនម្នាក់ អាចពត់ខ្លួនដើរជើង ៤ បានយ៉ាងលឿន ប្រៀបបីដូចជាសត្វចម្លែក បានជាប់ឈ្មោះក្នុងបញ្ជី Guinness World Records កាលពីពេលថ្មីៗកន្លងទៅ ដោយសារភាពប៉ិនប្រសព្វ គ្មានពីររបស់នាង។
នាង Leilani Franco មកពីប្រទេសហ្វីលីពីន បានបំបែកឯកទគ្គកម្មថ្មីមួយ ដោយនាងអាចពត់ខ្លួន ដើរត្រលប់មកក្រោយបានយ៉ាងលឿន ដោយប្រវែង ២០ម៉ែត្រ នាងចំណាយពេលក្នុងការដើរត្រឹមតែ ១៧.៤៧វិនាទីតែប៉ុណ្ណោះ។
ចង់ដឹងថា សមត្ថភាពរបស់នាង Leilani Franco អស្ចារ្យដល់កម្រិតណា ទស្សនាវីដេអូទាំងអស់គ្នា៖


___________________
ប្រភព៖Lookingtoday

0 comments:

Post a Comment