Hacker លួចទិន្នន័យអតិថិជន Vodafone បានចំនួន ២លាននាក់
ប្រភព៖ Lookingtoday
Hacker បានលួចឈ្មោះ អសយដ្ឋាន លេខគណនីធនាគារ ប្រមាណជា ២លាននាក់នៃ អតិថិជនរបស់ក្រុមហ៊ុន Vodafone អាល្លឺម៉ង់ ដែលនេះជាឧក្រិដ្ឋកម្ម តាមបណ្ដាញ អ៊ីនធើណែតធំមួយ នៅក្នុងប្រទេស អាល្លឺម៉ង់។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Vodafone នៅក្នុងប្រទេសអាល្លឺម៉ង់ មានអតិថិជន ប្រមាណជា ៣២លាននាក់ បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា Hacker បានលួចទិន្នន័យរបស់ខ្លួន ដោយបានលួចយក ព័ត៌មានរបស់ អតិថិជនប្រមាណជា ២លាននាក់។
Vodafone បាននិយាយថា នៅពេលនេះ ខ្លួនបានធ្វើការបិទ នូវចន្លោះប្រហោងដែល Hacker ជ្រៀតចូលនោះហើយ ហើយក៏សុំទោស ចំពោះអតិថិជនផងដែរ ដែលបណ្ដោយឲ្យ Hacker លួចទិន្នន័យទាំងនោះបាន។
ព្រមជាមួយគ្នានោះ Vodafone ក៏បានឲ្យដឹងផងដែរថា ខ្លួន និងប៉ូលិសកំពុង តែសហការគ្នា ដើម្បីស៊ើបអង្កេត និងតាមដានរកប្រភព Hacker។
គួរបញ្ជាក់ផងដែរថា សម្រាប់ការលួចទិន្នន័យនេះ អាចចាត់ទុកថា ធំសម្រាប់អាល្លឺម៉ង់ ប៉ុន្តែវាតូចសម្រាប់ ពិភពលោក ព្រោះថា ក្រុមហ៊ុន Sony បានបាត់បង់ទិន្នន័យ របស់អតិថិជន អស់ជាង ៨០លាននាក់៕

0 comments:
Post a Comment