សម្រាល កូនប្រុស បាន៤ថ្ងៃ មានពស់ថ្លាន់ ញី១ក្បាល ចូលមកនៅក្នុងផ្ទះ

ប្រភព៖ដើមអំពិល

កោះកុង ៖ រឿងដែលគូរឱ្យចំឡែក មួយដែលមានគ្រួសារមួយ ទើបតែសម្រាលកូនខ្ចី បានរយៈ ពេល៤ថ្ងៃ ហើយទារកនោះ ប្រុសទៀត ស្រាប់តែមានពស់ថ្លាន់១ក្បាល ចូលមកនៅដែរ ហើយញីទៀត ។ ហេតុការណ៏ ដ៏ចំឡែក នេះបានកើតឡើងនៅលំនៅដ្ឋាន ប្រជាពលរដ្ឋម្នាក់ ឈ្មោះ សែម សឿន ដែលមាន ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្ដកោះកុង ។
លោក សែម សឿន ជាម្ចាស់ផ្ទះបាននិយាយថា គាត់មានកូនស្រីម្នាក់ ដែលទើសម្រាលកូនប្រុស ទើបបានតែ៤ថ្ងៃ ប៉ុណោ្ណះ ហើយលោកពុំបានដឹងថា ពស់ថ្លាន់នេះមកនៅតាំងពីពេលណាមកទេ ស្រាប់តែព្រឹក ថ្ងៃទី១៣ ខែកញ្ញ ឆ្នាំ ២០១៣ ស្រាប់តែឃើញពស់ថ្នាន់ នៅក្នុងប្រអប់ដាក់ស្បែកជើង ដេកជិតឆ្កែរបស់គាត់ ធ្វើឱ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកដល់ ប្រជាពលរដ្ឋ នៅជិតនោះហើយ នាំគ្នាមកដុតធូប សុំសេចក្ដីសុខ ។






0 comments:

Post a Comment