នារីខារ៉ាអូខេម្នាក់ត្រូវបានភ្ញៀវដាក់ថ្នាំនៅក្នុងកែវបណ្ដាលអោយសន្លប់
រាជធានីភ្នំពេញ៖ នារីខារ៉ាអូខេម្នាក់ត្រូវបានសន្លប់ស្ដូកស្ដឹងកាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ដែលនាងធ្វើការបន្ទាប់ពីនាងបានចូលទៅច្រៀងនិងផឹកស៊ី ជាមួយភ្ញៀវ ត្រូវបានភ្ញៀវលួចដាក់ថ្នាំនៅក្នុងកែវស្រារបស់នាង នៅក្នុងហាងខារ៉ាអូខេសៀងប៉ាឡាវដែលស្ថិតនៅក្នុងភូមិអូបៃក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីរងគ្រោះត្រូវបានគេស្គាលឈ្មោះ អ៊ី មួយលៀង ភេទស្រី អាយុ២១ឆ្នាំមាន ស្រុកកំណើតនៅភូមិកំពង់រាប ឃុំកំពង់រាប ស្រុកកោះសុទិន ខេត្តកំពងចាម។ បើតាមប្រភពព័ត៌មានបានអោយដឹងពីបុរសម្នាក់ ឈ្មោះ អុក ឈុនលី ជាបុគ្គលិក នៅភោជនីដ្ធាននិស្ស័យស្នេហ៍មៃដា ដែលត្រូវជាប្ដីបានអោយដឹងថា៖ប្រពន្ធរបស់ខ្លួនបានទៅធ្វើការដូច សព្វមួយដង ស្រាប់តែមិត្តភក្តិរបស់គេបានប្រាប់ថា ប្រពន្ធរបស់ខ្លួនបានដួលសន្លប់ហើយគេមកដល់ក៍ឃើញប្រពន្ធសន្លប់ ក៍ហៅម៉ូតូឌុបដឹកនាងទៅមន្ទីពេទ្យព្រះកុសុមៈ បើតាមសម្ដីគ្រូពេទ្យបានអោយដឹងថាដោយនាងបានត្រូវថ្នាំ ហើយដោយសារតែនាងខ្សោយផងក៍ត្រូវបានសន្លប់តែម្ដងទៅ៕ដោយ ជួប ស្រីដា

ប្រភព៖វាលឥន្ទ្រី
0 comments:
Post a Comment