ប្រទះឃើញ គេផ្លុងចោល គ្រឿងផ្ទុះ នៅ ៣កន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ​ (មានវីដេអូ)

 ប្រភព៖ដើមអំពិល

ភ្នំពេញ ៖ គ្រឿងផ្ទុះ រួមមាន ជាប្រភេទ ម្សៅតេអ៊ិនតេ គ្រាប់កាំភ្លើងអឹម ៧៩ និង ក្បាលគ្រាប់កាំភ្លើងអឹម ៧៩ ត្រូវបានគេ ប្រទះឃើញចំនួន៣កន្លែងផ្សេងគ្នា នៅព្រឹក និងរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ នេះ ត្រូវបានជនមិនស្គាល់មុខយកទៅបង្កៃ ចោល ក្នុងគោលបំណងបង្កអសន្ដិសុខនៅ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យមានការភ្ញាក់ ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋជា ច្រើននាក់ ។ ប៉ុន្ដែ ការដាក់បង្កៃគ្រាប់បែក ដែលត្រូវបានគេប្រទះឃើញ នៅ៣ទីតាំង ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញខាងលើនេះ មិនបានបណ្ដាលឱ្យប៉ះពាល់ ឬរងគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋណាម្នាក់ នោះឡើយ ពីព្រោះសមត្ថកិច្ចជំនាញ និង មន្ដ្រីរបស់ស៊ីម៉ាក បានទៅកម្ទេច និងយក គ្រឿងផ្ទុះនោះចេញដោយសុវត្ថិភាព ។
នៅវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៣នេះ មានការភ្ញាក់ ផ្អើលមួយបានកើតឡើង ក្រោយពីមានក្មេង រើសអេតចាយ បានប្រទះឃើញធុងជ័រចំណុះ ៥លីត្រ គ្របដោយថង់បា្លស្ទីកពណ៌ក្រហម និងមានខ្សែភ្លើងត្រូវបានជនមិនស្គាល់មុខ យកទៅផ្លុងចោល នៅមុខវិមានរដ្ឋសភាក្នុង ទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យោងតាមសេចក្ដីរាយការណ៍ ពីសមត្ថ កិច្ច ដែលចុះទៅពិនិត្យមើលនៅកន្លែងកើត ហេតុនេះបានឱ្យដឹងថា ក្រោយពីក្មេងរើស អេតចាយប្រទះឃើញរួចមក ក៏រាយការណ៍ ទៅសមត្ថកិច្ចបង្កឱ្យមានការភ្ញាក់ផ្អើលតែ ម្ដងទៅ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ស្នងការនគរបាលរាជធានីភ្នំពេញ  លោកឧត្ដមសេនីយ៍ ឯក ជួន សុវណ្ណ បាន ដឹកនាំកម្លាំងនគរបាលជំនាញ ចុះទៅពិនិត្យមើលភ្លាមៗ ហើយបានយកខ្សែរុំព័ទ្ធ កន្លែងដែលគេផ្លុងចោល គ្រឿងផ្ទុះទាំងនេះជៀស វាងនរណាម្នាក់ ទៅប៉ះពាល់នាំឱ្យមានការផ្ទុះ ។
មន្ដ្រីនគរបាលមួយរូប ដែលចុះទៅ ពិនិត្យនៅកន្លែងកើតហេតុនោះ បាននិយាយ ថា នៅជាប់ប៊ីឌុងជ័រ ចំណុះ៥លីត្រអម ដោយមានខ្សែភ្លើង និងនាឡិកាមួយផង នោះ គឺមានជាតិម្សៅតេអ៊ិនតេដែលជនបង្ក ដាក់ម៉ោងកំណត់ឱ្យផ្ទុះ ក្នុងគោលបំណងអ្វី មួយ ។ ដើមី្បកម្ទេច និងយកគ្រឿងផ្ទុះនេះ ចេញ សមត្ថកិច្ច បានទាក់ទងទៅកម្លាំងស៊ី ម៉ាក ដែលជំនាញខាងគ្រឿងផ្ទុះមកកាន់ កន្លែងកើតហេតុ ។ នៅព្រឹកថ្ងៃដដែល នោះ កម្លាំងជំនាញរបស់ស៊ីម៉ាក បានចុះមកដល់ កន្លែងកើតហេតុភ្លាមៗ ហើយរៀបចំចុច បំផ្ទុះ ប្រកប ដោយជោគជ័យ ដោយចេញជាអណ្ដាតភ្លើងជាង ១០ម៉ែត្រ ។ ក្រោយពីប្រទះឃើញ គេផ្លុងចោលគ្រឿង ផ្ទុះប្រភេទ ម្សៅតេអ៊ិនតេ នៅមុខវិមានរដ្ឋសភាខាង លើនេះរួចមក ស្រាប់តែប្រមាណកន្លះម៉ោង ក្រោយ ពោលនៅវេលាម៉ោង ៩ និង៣០ នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ ដដែលនេះ ស្រាប់តែមានការ ភ្ញាក់ផ្អើលនៅ ពេលគេប្រទះឃើញ មានគ្រាប់កាំភ្លើងអឹម ៧៩ ចំនួន ៣គ្រាប់ចងភ្ជាប់គ្នា ដោយខ្សែ ភ្លើង ច្រកក្នុងថង់ខ្មៅត្រូវបានជនមិនស្គាល់ មុខ យកទៅផ្លុងចោលនៅលើសួនច្បារជាប់  រូបចម្លាក់លោកតាមហា ត្មះ គន្ធី ខាងកើត ស្ពាននាគ វត្ដភ្នំ ក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចូលរួម ទៅពិនិត្យប្រភេទគ្រាប់កាំភ្លើង ដែលគេយកទៅផ្លុងចោលខាង លើ នេះបាននិយាយ ថា ក្រោយពីចុចបំផ្ទុះគ្រឿងផ្ទុះនៅមុខវិមាន រដ្ឋសភារួចមក កម្លាំងស៊ីម៉ាកដឹកនាំដោយ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា បានចុះទៅកម្ទេចចោល ផងដែរ ។ ប៉ុន្ដែ សម្រាប់ គ្រាប់បែកអឹម៧៩ ទាំង ៣គ្រាប់ខាងលើនេះ មន្ដ្រីរបស់ស៊ីម៉ាក មិនបានចុចបំផ្ទុះ នៅនឹងកន្លែងកើតហេតុ នោះទេ ក្រោយពីធ្វើតេស្ដសាកល្បងថា មិន អាចផ្ទុះនោះ ក៏យកទៅកន្លែងរបស់ខ្លួន ដើម្បីបំផ្ទុះចោលនៅ ទីនោះ។បន្ទាប់ពីប្រទះ ឃើញគេផ្លុងចោលគ្រឿងផ្ទុះ នៅ២ទីតាំង សំខាន់ៗ ស្រាប់តែនៅវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃដដែលនេះ មានការ ប្រទះឃើញ ក្បាលគ្រាប់អឹម ៧៩ គេយក ទៅបោះចោល នៅក្នុង ភូមិដើមចាន់ សង្កាត់ ពន់សាំង ខណ្ឌពោធិ៍សែនជ័យ ដែលការ ប្រទះឃើញនេះបានកើតឡើង នៅពេល យុវជនម្នាក់ទៅចងគោ ។ យ៉ាងណាក៏ដោយ ប្រភេទក្បាលគ្រាប់កាំភ្លើងនេះ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍ សែនជ័យ ទាក់ទងទៅ ខាងមន្ដ្រ្ដីស៊ីម៉ាក ដើម្បីយកចេញនិងកម្ទេចចោល ។
ជាមួយនឹងការប្រទះឃើញ គ្រឿងផ្ទុះ ដែលគេយកទៅផ្លុងចោលនៅ៣ទីតាំងខាងលើនេះ ទាំងស្នងការ នគរបាលរាជធានីភ្នំ ពេញ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ និងលោកឧត្ដមសេនីយ៍ទោ ហេង រតនា មិន បានផ្ដល់កិច្ចសម្ភាសន៍ ដល់ក្រុមអ្នកសារព័ត៌ មាន ដែលតាមប្រមាញ់ខ្លឹមសារនោះឡើយ គ្រាប់តែ បញ្ជាក់យ៉ាងខ្លីថា នៅពេលនេះ សមត្ថកិច្ចជំនាញ បាន និងកំពុងធ្វើការស្រាវ ជ្រាវតាមចាប់ជនបង្ក ៕
ទិដ្ឋភាពគេប្រទះឃើញគ្រឿងផ្ទុះនៅមុខវិមានរដ្ឋសភា
Photo by DAP-News
Photo by DAP-NEWS

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ទិដ្ឋភាពគេប្រទះឃើញគ្រាប់កាំភ្លើងអឹម ៧៩ នៅខាងកើតស្ពាននាគវត្តភ្នំ
ទិដ្ឋភាពគេប្រទះឃើញក្បាលគ្រាប់នៅក្នុងភូមិដើមចាន់ សង្កាត់ពន់សាំង

0 comments:

Post a Comment