យកកាំភ្លើងភ្ជង់កូនតូច បង្ហោះរូបតាមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល

ប្រភព៖Lookingtoday

អាហ្សង់ទីន : តាមរយៈរូបថតដែលត្រូវ បានបង្ហោះតាមបណ្តាញ សង្គមហ្វេសប៊ុក និងត្រូវគេចែកចាយតគ្នា នៅលើគេហទំព័រមួយនេះ បានបង្ហាញពីការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសប៉ូលីសកំពុងតាមរក ស្ត្រីដែលបានបង្ហោះរូបថតមួយបង្ហាញ ពីនាងកំពុងកាន់កាំភ្លើងក្នុង ដៃភ្ជង់មកលើមុខកូនក្មេងតូចម្នាក់ បើតាមការប៉ាន់ស្មានក្មេងនេះមាន អាយុប្រមាណជាពីរឆ្នាំប៉ុណ្ណោះ។
ការបង្ហោះរូបភាពបែបនេះនិងត្រូវ បានចែកចាយពាសពេញ បណ្តាញហ្វេសប៊ុកនោះ ត្រូវបានគេនិយាយ ថា វាជាការរំលោភសិទ្ធិលើកុមារ ប៉ុន្តែអ្នកចែកចាយតគ្នានោះចង់ឲ្យ នរណាម្នាក់ដែលបានស្គាល់ស្ត្រី ឬក៏កុមារ ក្នុងរូបនេះបានឃើញហើយ រាយការណ៍ទៅដល់ប៉ូលីស។ អ្នកប្រើប្រាស់ហ្វេសប៊ុកភាគ ច្រើនដែលបានមើលរូបភាពនេះ មានកំហឹងជាខ្លាំងទៅ លើស្ត្រីដែលកាន់កាំភ្លើងភ្ជង់មក លើក្មេងតូចដែលមិនដឹងអីបែបនេះ។ គេមិនដឹងថាតើកាំភ្លើងនោះ គឺជាវត្ថុពិតឬ គ្រាន់តែជាវត្ថុលេងនោះទេ ប៉ុន្តែទោះជាបែបនេះក្តី ក៏នាងមិនគួរធ្វើ ទង្វើដូច្នេះមកលើក្មេងដែរ។

0 comments:

Post a Comment