ពីរនាក់ប្ដីប្រពន្ធដែលបង្អត់អាហារកូនស្រីរហូតដល់ស្លាប់ ត្រូវកាត់ទោសជាប់គុកអស់មួយជីវិត
ប្ដីប្រពន្ធដែលរស់នៅក្នុងទីក្រុងវ៉ាស៊ីងតោន ដែលបានមកពីប្រទេសអេត្យូ ត្រូវបានតុលាការដាក់គុក អស់មួយជីវិត បន្ទាប់រូបគាត់បានបង្អត់អាហារកូនស្រីចិញ្ចឹមពីរហូតដល់ស្លាប់ ។
លោក Larry និងនាង Carri Williams ត្រូវបានតុលាការកាត់ទោសគ្មានថ្ងៃចេញពីគុក បន្ទាប់ពីបង្អត់អាហារកូនស្រី Hana Williams អាយុ១៣ឆ្នាំ រហូតដល់ស្លាប់ក៏ដូចជា ធ្វើបំពានលើរាងកាយលើកូនប្រុសចិញ្ចឹមម្នាក់ផ្សេងទៀត ។
ក្មេងស្រីកំសត់ Hanaដែល ត្រូវបានគេរកឃើញស្លាប់ដោយសារអត់អាហារនៅសួនខាងក្រោយផ្ទះពីរ នាក់ ប្ដីប្រពន្ធមានចិត្ត កំណាចនេះ គឺជាកន្លែងដែលក្មេងស្រីទ្រាំរស់នៅក្នុងរបបផ្ដាច់ការតាមជំនឿ សាសនា របស់ ប្ដីប្រពន្ធពីរនាក់នេះ ។
របាយការណ៍របស់គ្រូពេទ្យ បានធ្វើការសន្និដ្ឋានថា ក្មេងស្រី Hanaស្លាប់ដោយសារការទទួលកម្ដៅមិនគ្រប់គ្រាន់ និងការរលាក់ក្រពះ ដែលបណ្តាលមកពីការអត់អាហារ ។
ការត្រួតពិនិត្យលើខ្លួនប្រាណរបស់ក្មេងស្រី Hanaគេក៏បានឃើញមានស្នាមជាំជាច្រើនកន្លែង ក្នុងនោះមានទាំង ស្នាមពកក្បាល ផងដែរ ។ អាយុរបស់ក្មេងស្រី Hanaសំខាន់ណាស់ ក្នុងការកាត់ទោស លោក Larry និងនាង Carri Williams ដែលករណីនេះ នឹងធ្វើឲ្យអ្នកទាំងពីរជាប់គុកគ្មានថ្ងៃចេញឡើយ ៕
ប្រភពពី៖KhmerOnlineNews

0 comments:
Post a Comment