តើ​​ជន​ជាតិ​​ណា​​មាន​​អាយុ​​វែង​ជាងគេ​ក្នុង​លោក​​? មាន​អា​ថ៌កំ​បាំង​អ្វីដែរ?

សៀវភៅ Guiness World Record បាន​កត់ត្រា​ជាប្រចាំឆ្នាំ ចំពោះ​មនុស្ស​​ដែល​មាន​អាយុវែង​ជាងគេ​ក្នុងលោក ដែល​ការ​កត់ត្រា​នោះ​បង្ហាញថា ជនជាតិ​មួយ​នៅ​​ទ្វីប​អាស៊ី ​មាន​អាយុវែង​ជាងគេ​ក្នុងលោក​នេះ។

ភាគ​ច្រើ​ន​នៃកំណត់ត្រា អាយុ​វែង​របស់ សៀវភៅនេះ គឺ​បានធ្លាក់​ទៅលើ​ជនជាតិ​ជប៉ុន ជាជន​ជាតិមួយ រស់នៅ​ភាគ​ខាង​កើត​នៃ​ទ្វី​ប​អាស៊ី​ នៅ​តំបន់​ប្រជុំ​កោះ​​ ចំនួន 6,852 កោះ និង​កោះ​ធំៗ​ចំនួន៤​គឺ Honshu, Hokkaido, Kyushu និង Shikoku។ មានកត្តាជាច្រើន​បង្ហាញថា មនុស្ស​រស់​នៅលើ​កោះ​នេះ ជាពិសេស​ទម្លាប់​របស់គេ បាន​ធ្វើ​ឲ្យ​គេ​អាចរក្សា​អាយុ​បាន​វែង​ជាងគេ​ក្នុងលោក​នេះ។

តើ​អាថ៌កំបាំង​ទាំងនោះ​មានអ្វីខ្លះ​ទៅ?

ចំលើយ​ត្រូវបា​នចុះផ្សាយ​ដោយ គេហទំព័រ ស៊ី​អីអិន មានចំណងជើងថា «អាថ៌កំបាំងអាយុវែងនិងក្មេងជាងវ័យរបស់ជនជាតិជប៉ុន» នាវា​សូមដកស្រង់​ដូចខាងក្រោម៖

ជនជាតិ​ជប៉ុន​អា​វែង​បំផុត​ពិភពលោក ពិសេស​ស្ត្រី​ជប៉ុន​ជានិច្ចកាល​មើលទៅ​ក្មេង​ជាង​វ័យ ។ ខាងក្រោម​នេះ​ជា​អាថ៌កំបាំង​របស់​ពួកគេ ៖

​ទទួលទាន​អាហារ​ស្រស់​
​នៅក្នុង​ផ្ទះបាយ​របស់​ជ​ន​ជាតិ​ជប៉ុន អ្នក​នឹងមិន​រកឃើញ​ចំណីអាហារ​កែច្នៃ​ស្រាប់ ។ ពួកគេ​តែង​ទិញ​អាហារ​ស្រស់​រាល់ថ្ងៃ ។ ទម្លាប់​ដណ្តាំ​ស្ល​ខ្លួនឯង​របស់​ស្ត្រី​ជប៉ុន​បាន​ជួយ​គេ​យ៉ាងច្រើន​ក្នុង​ បញ្ចៀស​ពី​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ។ ពេលបាយ​របស់​ជនជាតិ​ជប៉ុន​សម្បូរ​ទៅដោយ​ត្រី ដូចជា​ត្រី​ធូ​ណា និង​ពពួក​គ្រឿង​សមុទ្រ វា​ផ្ទុក​ប្រូតេអ៊ីន​ច្រើន និង​ពុំមាន​ថាមពល​លើស ។ ត្រី​ពុំ​ត្រឹមតែ​ជួយ​បញ្ចៀស​បាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ប៉ុណ្ណោះ ​ទេ តែ​នៅ​សម្បូរ Omega-3 ល្អ​បំផុត​សម្រាប់​ស្បែក ។​

​មិន​ទទួលទាន​ស្រា និង​ប្រើ​សារជាតិ​រំញោច​
​តាម​ការស្រាវជ្រាវ​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ នោះ​ក្នុងចំណោម​ស្ត្រី​ជប៉ុន ១០០.០០០​នាក់ ទើប​មាន​៦​នាក់​កើត​ជំងឺមហារីក​សុដន់ អត្រា​នេះ​ទាប​ជាង​ច្រើន​ប្រៀប​នឹង​បណ្តា​ប្រទេស​ផ្សេងៗ ។ មូលហេតុ​គឺ​ដោយសារ​ពួកគេ​មាន​របៀបរបប​រស់នៅ​ល្អ​ត្រឹមត្រូវ មិន​ទទួលទាន​ស្រា ចៀស​ឆ្ងាយ​ពី​សារជាតិ​រំញោច នឹងធ្វើ​ចលនា​ជាប្រចាំ ។​

មិន​ទទួលទាន​តម ទទួលទាន​ល្មម​
​របប​ទទួលទាន​សម​ស្រប ពុំ​សូវ​មាន​កាឡូរី មាន​ជាតិ​ខ្លាញ់​តិច​...​ធ្វើ​ឲ្យ​អ្នក​ពុំ​ចាំបាច់​ទទួលទាន​តម តែ​សរីរាង្គ​នៅតែមាន​សុខភាព​ល្អ ។ ជនជាតិ​ជប៉ុន​ទទួលទាន​ឆ្អែត​ល្មម (​មិន​ទទួលទាន​ឆ្អែត​ពេក ទោះបី​ឆ្ងាញ់​មាត់​) និង​ច្រើន​ទទួលទាន​តែ ៨០% លទ្ធភាព​របស់ខ្លួន ។​

រស់នៅ​ស្ងៀមស្ងាត់​
​ពួកគេ​រក្សា​ជីវភាព​ របស់ខ្លួន​ក្នុង​ភាព​ស្ងប់ស្ងៀម មិន​ស្ត្រេ​ស សុទិដ្ឋិនិយម រីករាយ អធ្យាស្រ័យ នោះ​ក៏​ជា​វិធី​មួយ​ដើម្បី​ជីវិត​សុខសាន្ត ។​

ដើរ​
ជនជាតិ​ជប៉ុន​មាន​ទម្លាប់​ដើរ ។ រៀងរាល់​ព្រឹក​ស្ត្រី​ជប៉ុន​តែង​ដើរទៅ​ផ្សារ​ទិញ​អាហារ​ស្រស់ៗ​មក​ចម្អិន​ ដោយ​ខ្លួនឯង ។ ពួកគេ​មិន​ជួល​មនុស្ស​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​តែ​ធ្វើ​ដោយ​ខ្លួនឯង​ទាំងអស់ ។​

ជឿជាក់​ទៅលើ​វិធី​ព្យាបាល​ជំងឺ​ធម្មជាតិ​ដូចជា​ដោយ​ទឹករ៉ែ និង​ស្ទី​ម ។ ជនជាតិ​ជប៉ុន​ប្រើ​អាហារ​ដើម្បី​ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺ ។ បណ្តា​ផលិតផល​ថែរក្សា​ស្បែក​របស់​ជប៉ុន​សុទ្ធតែ​ត្រូវបាន​ចម្រាញ់​ពី​ ធម្មជាតិ ឬ​សារជាតិ​អ័​រ​ហ្គា​និក ។​

​មិនបង្កើត​សម្ពាធ​ធំ​ឲ្យ​ខ្លួន​
​មិន​ប្រណាំងប្រជែង គ្មាន​មហិច្ឆតា រស់នៅ​សាមញ្ញ មិនបង្កើត​សម្ពាធ​ធំ​ឲ្យ​ខ្លួន​ជា​វិធី​មួយ​សម្រួល​សរសៃប្រសាទ ធ្វើ​ឲ្យ​សរីរាង្គ​មិន "​ហួស​ចំណុះ​" ។​


ជាមួយនឹង​អាថ៌កំបាំង​ខាងលើ ជនជាតិ​ជប៉ុន​ជានិច្ចកាល​រក្សាបាន​សុខភាព​ល្អ និង​មាន​អាយុ​វែង​បំផុត​ពិភពលោក ៕

ប្រភពពី​ នាវា

0 comments:

Post a Comment