រថយន្ដកូរ៉ូឡារបស់ មេប៉ុស្ដិ៍ចតុមុខ ត្រូវរថយន្ដបាឡែន បុកចំពីក្រោយខ្ទេច
ភ្នំពេញ ៖ រថយន្ដកូរ៉ូឡា មួយគ្រឿង របស់ លោក ជួន ចិត្ដ មេប៉ុស្ដិ៍រដ្ឋបាល សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានរងការខូចខាតផ្នែកខាង ក្រោយយ៉ាងធ្ងន់ធ្ងរ ក្រោយពី រថយន្ដបាឡែន មួយគ្រឿងបើកបរ ដោយយុវ ជន ម្នាក់ បុកចំពីក្រោយ ពេញមួយទំហឹង ខណៈដែលលោក មេប៉ុស្ដិ៍ចតុមុខ បានចតរថយន្ដចោលនៅលើ ចិញ្ចើមផ្លូវ ក្នុងព្រឹត្ដិការណ៍ទៅពិនិត្យមើល នៅកន្លែងកើតហេតុ រឿងករណីកូនម្ចាស់ ហាងលក់គ្រឿងកីឡា ហុងស្ព័រ បាញ់មួយ គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ នោះ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរបង្ក ឡើងដោយរថយន្ដ បាឡែន បើកទៅបុកគូថ រថយន្ដរបស់លោកមេប៉ុស្ដិ៍ចតុមុខ ហើយ បណ្ដាលឱ្យរថយន្ដរបស់លោកមេប៉ុស្ដិ៍ ជ្រុល ទៅបុករថយន្ដម៉ាកព្រូសមួយគ្រឿងទៀត នោះ បានកើតឡើង កាលពីវេលាម៉ោង៤ ទាបភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ស្ថិត នៅតាមបណ្ដោយផ្លូវលេខ២៤២ កែងផ្លូវព្រះ មុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សេចក្ដីរាយការណ៍ពី កន្លែងកើតហេតុបាន ឱ្យដឹងថា ក្រោយពីមានករណីផ្ទុះអាវុធមួយ គ្រាប់ ដែលបង្ក ឡើង ដោយកូនម្ចាស់ហាង លក់សម្ភារៈកីឡា យីហោ ហុងស្ព័រនៅពាក់ កណ្ដាលអាធ្រាត្រនោះ ស្ថិតនៅ ក្នុងទឹកដីចតុ មុខ ខណ្ឌដូនពេញ ពេលនោះលោកជួន ចិត្ដ មេប៉ុស្ដិ៍នគរបាលចតុមុខ ក៏បានបើករថយន្ដ របស់ខ្លួន ម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ ស្លាកលេខ ភ្នំពេញ 2A-1330 ចុះទៅកាន់កន្លែង កើតហេតុ ភ្លាមៗ ដោយចតរថយន្ដនៅជាប់ ចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវលេខ២៤២ ។
សេចក្ដីរាយការណ៍បានបន្ដទៀតថា លុះ ដល់វេលាម៉ោង៤ទាបភ្លឺ ស្រាប់តែមានរថយន្ដ បាឡែនមួយគ្រឿង ពណ៌ស្ករ គ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៤២ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់ តែ ដល់ ចំណុចកើតហេតុ ប្រហែលជាស្រវឹង ក៏ជ្រុល ទៅបុកគូទរថយន្ដរបស់លោកមេប៉ុស្ដិ៍ចតុមុខ បណ្ដាលឱ្យរងការខូចខាតយ៉ាងខ្លាំង។ ដោយ សារតែកម្លាំងបុកខ្លាំងពេក បានបណ្ដាលឱ្យ រថយន្ដរបស់លោកជួន ចិត្ដ ជ្រុលទៅបុក រថយន្ដម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2W-9866 ក៏បណ្ដាលឱ្យរង ការខូចខាតផងដែរ ។
ក្រោយមានគ្រោះថ្នាក់ចរាចរខាងលើនេះ កើតឡើង ម្ចាស់រថយន្ដបាឡែនបង្កហេតុ ដែលគេមិនស្គាល់ អត្ដសញ្ញាណ បានសុខចិត្ដ សងលុយទៅឱ្យលោកមេប៉ុស្ដិ៍ចតុមុខ ចំនួន១០០០ដុល្លារ ប៉ុន្ដែលោក មេប៉ុស្ដិ៍ទាម ទារ ១៥០០ដុល្លារ ដើម្បីយកទៅជួសជុល រថយន្ដរបស់ខ្លួន ។ ដោយសារតែភាគីទាំង ពីរ មិនត្រូវរ៉ូវគ្នាចំពោះសំណង ទើបសមត្ថ កិច្ច សម្រេចដឹកយករថយន្ដទាំង៣គ្រឿង ទៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីដោះស្រាយបន្ដទៀត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:
Post a Comment