ភ្លើង​​​ឆេះ​​​​ព្រៃ​​​​នៅ​​​​រដ្ឋ ​California ​កំ​ពុង​​​ប៉ះ​​​ពាល់​​​​ដល់​​​​កា​រ​​​ផ្គត់​​ផ្គង​​ទឹក

អណ្តាតភ្លើង​ឆេះ​ព្រៃ​នៅ​ភាគខាងត្បូងរដ្ឋ California សហរដ្ឋអាមេរិក កំពុងតែ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​កំពុង​​រាលដាល​ទៅរក​ឧទ្យាន​ជាតិ Yosemite​ហើយ។ ភ្លើងព្រៃ​នេះ​​ក៏​បាន​គំរាម​គំហែង​ដល់​​ផ្គត់ផ្គង់​ទឹក និង​អគ្គស​នី​ក្នុង San Francisco​​ដែរ។
យោងតាម​ប្រព័ន្ធ​​ពត៌មាន​ដែល​ត្រួតពិនិត្យ​​អគ្គីភ័យ​នៅ​ភាគ​ខាងលិច​ សហរដ្ឋអាមេរិក​បានអោយដឹងថា អណ្តាតភ្លើង​​កំពុង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​​ដោយ​បាន​ដុត​កំឡោច​​ព្រៃ​ឈើ​​លើ​​ ដី​​ផ្ទៃ​​អស់​​៥៤,២២០ហិត​តា ហើយ​នៅក្នុង​រដ្ឋ California សហរដ្ឋអាមេរិក និង​បាន​បណ្តាលឱ្យ​ពលរដ្ឋ​ជាច្រើន​នាក់​ត្រូវ​បង្ខំចិត្ត​ជម្លៀស​ខ្លួន​ ចេញពី​លំនៅដ្ឋាន ។
ដោយឡែក​មន្ត្រី​ម​ន្រី្ត​ពន្ល​ត់​អគ្គីភ័យ បាន​រាយការណ៍​ឲ្យដឹង​ដែរថា អណ្តាតភ្លើង​ឆេះ​ព្រៃ​នេះ​ក៏​កំពុងតែ​រីក​រាលដាល់​បន្តិច​ម្តងៗ​ឆ្ពោះ​ទៅ​ ឧទ្យាន​ជាតិ Yosemite​ដែរ ខណៈ​ដែល​ឥឡូវនេះ​បាន​គំរាម​គំហែង​យ៉ាងខ្លាំង​ដល់​ការ​ផ្គត់​ផ្គង​ទឹក និង​​អគ្គិសនី​នៅក្នុង San Francisco។
អាង​ស្តុក​ទឹក​ដែល​បម្រើ​ក្នុង​រដ្ឋ San Francisco កំពុងតែ​ស្រក​ស្រុតចុះ​ដោយសារតែ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​បាញ់​ពន្លត់​ អគ្គ​ភ័យ​ដែល​​មាន​ចម្ងាយ​ប្រមាណ​២២០​គីឡូម៉េត្រ​ពី​កន្លែង​កើត​ហេតុ។​
សម្រាប់​អ្នក​ពន្លត់​រាប់រយ​នាក់​ក្នុង​រដ្ឋ California កំពុង​តែ​ព្យាយាម​ទប់ទល់​បង្ក្រាប់​ភ្លើង​ឆេះ​ព្រៃ​ដ៏​កំណាច​នោះ ហើយ​បើ​តាម​ការអះអាង​របស់​មន្ត្រី​ប្រចាំ​ការ​នៅ​ទីនោះ​បានឲ្យដឹង​ថា រហូតមកទល់​ពេលនេះ ភ្លើង​ព្រៃ ត្រូវ​បាន​គ្រប់​គ្រប់​បាន​៧%​ភាគរយ​ហើយ។
ក៏​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ពួកគេ​នៅតែ​សម្តែង​ការព្រួយបារម្ភ​ដដែល ដោយសារ​ខ្យល់​នៅតែ​បន្ត​បោកបក់​យ៉ាង​ខ្លាំង ដែល​វា​អាច​រំខាន់​ដល់​ការគ្រប់គ្រង​អណ្តាតភ្លើង​ព្រៃ​នោះ បន្ថែម​ទៀត។
មន្ទី​ការពារ​ព្រៃឈើ និង​អគ្គីភ័យ​បាន​រាយការណ៍​​អំពី​ហេតុការណ៍​នោះ​ដែរ​ថា ផ្ទះ​ប្រជាជន​ប្រមាណ​ជាង​៥,០០០ខ្នង ត្រូវបាន​អគ្គី​ភ័យ​លេប​ត្របាក់​ទៅ​អស់​គិត​ចាប់តាំងពី​ភ្លើង បាន​​ឆាប​ឆេះ​​ព្រៃ​​ជាតិ Stanislaus កាលពី​ថ្ងៃ​១៧ ខែសីហា​មក៕


ប្រភពពី KhmerOnlineNews

0 comments:

Post a Comment