គ្រាន់​តែ​រឿង​​មាន​កូន​​ធម៌​​សោះ ផ្អើល​​អ្នក​សារ​ពត៌​មាន​​ទាំង​ព្រឹក

កញ្ញា ឆៃលី ដាឡែន ដែលទើបនឹង​មកដល់​​កម្ពុជា​វិញ កាលពី​ថ្ងៃទី​២២ សីហា ២០១៣ នោះ​បាន​និយាយថា នាង​មានផ្ទៃ​ពោះ ធ្វើ​ឲ្យ​ផ្អើល​អ្នក​សារពត៌មាន​ក្នុងស្រុក​នាំ​គ្នា​សួរនាំ​តៗ​គ្នា​បែកផ្សែង។

សូមបញ្ចាក់ថា កញ្ញា សំបូរ រឿង​អាស្រូវ​នេះ ទើប​តែ​ត្រឡប់​មកពីអូស្រ្តាលី ហើយ​គ្រាន់តែ​មកដល់ភ្លាម​ក៏និយាយថា នាង​មានផ្ទៃ​ពោះ ព្រម​ជា​មួយ​នឹងក្រដាស់បញ្ជាក់សុខភាព​មួយ​សន្លឹក​ បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​របស់នាង ថែម​ទាំង​មាន​អ្នកចូលរួម​អប​អរ​សាទរ​ទៀតផង។

ដំណឹងនេះ បានធ្វើ​ឲ្យ​អ្នកសារពត៌មាន​នាំ​គ្នាសំរុកទៅរក​នាង និង​សួរនាំ​រាវរក​ប្រភព​តៗគ្នា​​ផ្អើល​ទាំង​ព្រឹក​តែម្តង។ ប៉ុន្តែ​អ្វីៗ​ស្រាប់​តែ​ចេញ​រឿង​ដូច​ជារឿង​កំប្លែង​ទៅវិញ។

នៅក្រោយ​ពេល​អ្នកសារពត៌មាន​បាន​ជួប​ហើយ​ធ្វើ​ការសាក​សួរ​​ថា នាងពិតជា​មានកូនមែន​នោះ កញ្ញា ឆៃលី ដាឡែន បានបញ្ជាក់​ថា៖

«រឿង ​រូបនោះ គឺ​ពិត​ជាមាន​លទ្ធផល​នៃ​ការ​មានកូន​ពិតមែន ដោយសារតែ​រំភើប​ពេក ព្រោះ​កូន​នោះ ជា​កូន​របស់ខ្ញុំ​ដែរ តែ​មិនមែនជា​កូន​ដែរ នៅក្នុង​ពោះ​របស់ខ្ញុំ​ទេ ការពិត ទារក​នោះ គឺជា​កូន​បងស្រី​របស់ខ្ញុំ​។ អីចឹង​ហើយ​គេ ក៏ដូចជា​កូន​របស់ខ្ញុំ​ដែរ ព្រោះ​បងស្រី​របស់ខ្ញុំ មានកូន​ពីរ​នាក់​ហើយ​។ ចំណែក​ក្មេង​ទាំងពីរ​នោះ ក៏​ហៅ​ខ្ញុំ​ថា ម៉ាក់ៗ​ដែរ អីចឹង​កូន​ក្នុង​ពោះ​នោះ​ជា​កូន​ទី ៣ របស់ខ្ញុំ​។ ខ្ញុំ​មិន​ប្រកែក​ទេ គ្រាន់តែ​ថា មិនមែន​កូនបង្កើត​ខ្ញុំ​ទេ តាម​ពិតជា​កូនធម៌​របស់ខ្ញុំ»

ចុងក្រោយ​ស្រងាកចិត្ត​គ្រប់​គ្នា ព្រោះ​នាង​បញ្ជាក់ថា នេះ​ជាកូនរបស់បងស្រី ហើយថា ជាកូន​ធម៌របស់នាង​ទៅវិញ។ អ្នកខ្លះ និយាយថា ការ​ប្រកាស់​ដោយ​លាក់បាំង​បែបនេះ គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកសារពត៌មាន​មានការចាប់​អារម្មណ៌ និងដឹងថា នាង​បានវិល​មក​វិញ​ហើយ។

ប្រិយមិត្ត​អ្នក​តាមដាន​សិល្បៈ​ខ្មែរ​បាននិយាយថា ឆៃ​លី ដាឡែន ការទៅ​ច្រៀង​សំដែង​របស់​កញ្ញា នៅ​អូស្រ្តាលីនោះ គេ​មិនដឹងថា​បាន​ជោគ​ជ័យ រឺ​អត់នោះ​ទេ ព្រោះ​នាងចេញ​ទៅ​តែឯង មិនមែន​ទៅជាក្រុម​ដូចមុន​ឡើយ គឺ​ទទួល​ការអញ្ជើញ​​ផ្តាច់​មុខ​ពី​អ្នក​ឧបត្ថម្ភ​តែ​ម្តង នេះ​បើ​តាម​ការ​ផ្សាយ​របស់​ស៊ី​អី​អិន៕




ប្រភពពី នាវា

0 comments:

Post a Comment