ភរិយាចាក់សម្លាប់ ប្ដី ជាច្រើនកាំបិតដោយភ្លើងកំហឹងប្ដីលួចមានស្រី
បាត់ដំបង៖ ស្ត្រីម្នាក់ដាច់ចិត្តចាក់សម្លាប់ ប្ដីជាច្រើនកាំបិត ខណៈ ប្ដីកំពុងរួម រស់ជាមួយប្រពន្ធចុងនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅ ក្រុមទី៣៩ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្ត បាត់ដំបង នាម៉ោង ៦ និង១០នាទីព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ០១៣ ។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យ ដឹងថា ជនរងគ្រោះជា ប្ដី ដែលស្លាប់ក្រោមផ្លែកាំបិតចិតបន្លែរបស់ភរិយាខ្លួននេះ មានឈ្មោះ ជួប ប៊ុនហង្ស អាយុ ៣៦ឆ្នាំ ជាជាងចម្លាក់ឈើ មានស្រុកកំណើតនៅភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ។ រីឯភរិ យា មានឈ្មោះ ប្រេន សុគន្ធា អាយុ ៣៥ឆ្នាំ ។
យោងតាមសាក្សី ដែលស្គាល់ក្រុមគ្រួសារដែលចាក់សម្លាប់គ្នានេះ បានឲ្យ ដឹងថា លោក ជួប ប៊ុនហង្ស ជាជនរងគ្រោះ បានភ្ជាប់និស្ស័យជាមួយភរិយា ប្រេន សុគន្ធា ជាស្ត្រីមេម៉ាយកូន២ ជាច្រើន ឆ្នាំ មកហើយ រហូត ទទួលបានចំណងដៃអនុស្សាវរីយ៍កូន២នាក់ថែម ទៀតផង ។
តែចំណងស្នេហាបានប្រែជាប្រេះឆា និងឈ្លោះប្រកែកគ្នាជាញឹកញយ បន្ទាប់ពីស្វាមីជាជនរងគ្រោះ បានលួចលប មានស្រីស្នេហ៍ថ្មីវ័យក្មេង ឈ្មោះ ចាន់ឌី អាយុ ២៧ឆ្នាំ ជាអ្នករស់នៅសៀមរាប ។
មុនថ្ងៃកើតហេតុមួយថ្ងៃ គឺនៅថ្ងៃទី១៩ ខែសីហា ជនរងគ្រោះជា ប្ដី និងស្ត្រីជាភរិយា បានជិះម៉ូតូឌុបគ្នាញាំអី យ៉ាងល្អូកល្អិន ព្រមទាំងផ្តល់ថវិកា២០០ដុល្លារថែមទៀត ដើម្បី យកទៅដោះបំណុលរបស់អង្គការ ។ ទន្ទឹមជាមួយ គ្នានេះ ស្ត្រីជាភរិយា ក៏បានសុំថវិកាបន្ថែមទៀត ដើម្បីយកកូនទើបចាប់កំណើតចេញ តែជនរងគ្រោះជា ប្ដីមិនបាន ឲ្យ នោះទេ ហើយក៏បែកគ្នាទៅ ។
ស្រាប់តែយប់ឡើងបុរសជា ប្ដីមិនស្នាក់នៅជាមួយភរិយា នោះទេ បានលប់មករួមដំណេកជាមួយស្រីក្នុងផ្ទះជួលស្ថិតនៅចំណុចកើតហេតុ ខាងលើ ។ លុះព្រឹកឡើង គឺនៅថ្ងៃទី២០ ខែសីហា នេះ ស្ត្រីជាភរិយា បានទៅដល់ទាញយកកាំបិតចិតបន្លែ ស្ទុះទៅចាក់ស្ត្រីកំណាន់ប្រុងផ្តាច់ជីវិត តែដោយសារស្នេហ៍ស្មោះដែរនោះ លោក ប៊ុនហង្ស ជា ប្ដីបានស្ទុះមករង ក៏ភរិយាជាជនដៃដល់មិនបានបញ្ឈប់សកម្មភាព របស់ខ្លួនឡើយ នៅតែបន្តចាក់ទៅលើ ប្ដីជាច្រើនកាំបិត បណ្ដាលឲ្យដេកដួលស្លាប់ ក្នុងថ្លុកឈាមទាំងព្រឹកតែម្តង ។
ក្រោយហេតុការណ៍ចាក់សម្លាប់ប្ដីរួចហើយ ត្រូវបានសមត្ថកិច្ចចុះដល់កន្លែងកើត ហេតុភ្លាមៗ និងឃាត់ខ្លួនស្ត្រីជាភរិយាដៃដល់ និងស្រីកំណាន់ទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដើម្បីធ្វើការ សួរនាំដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការ ៕

ប្រភពពី KhmerOnlineNews
0 comments:
Post a Comment