ដឹងទេ? អ្នករួមភេទជាប្រចាំ តែងជាអ្នកដែលពូកែរកប្រាក់បំផុត
ការរូមភេទក៏ទាក់ទង់និងជំនាញរកប្រាក់ដែរ? នេះជារបកគំហើញថ្មីមួយ ដែលត្រូវបានអ្នកវិទ្យាសាស្រ្ត និងអ្នកចិត្តសាស្រ្តសង្គមទើបតែធ្វើការសិក្សានិងបានបង្ហាញថា អ្នករូបភាពជាប្រចាំ គឺពូកែរកប្រាក់ចំណូល។
ក្រុមអ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ មកពីវិទ្យាស្ថានស្រាវជ្រាវពលកម្មបានឲ្យដឹងថា អ្នកចូលចិត្តរួមភេទជាប្រចាំ មានកំលាំងឆន្ទៈខ្ពស់ជាង ក្នុងការរកប្រាក់ចំណូល ជាងអ្នកផ្សេងៗ ការសិក្សានេះបានធ្វើលើគ្រួសារជនជាតិក្រិកចំនួន ៧៥០០ គ្រួសារ ដើម្បីស្វែងយល់ទំនាក់ទំនងរវាងចំនួនដងនែការរូមភេទ និងមធ្យមភាគប្រាក់កម្រៃ ។
ជាលទ្ធផលបង្ហាញថា អ្នករួមភេទយ៉ាងតិច ៤ដងក្នុង១សប្តាហ៌ តែងមានប្រាក់ចំណូលច្រើនជាង ៥%លើសអ្នកដែលមានទម្លាប់រូមភេទ តិចជាងនេះ។ ម្យ៉ាងទៀតការសិក្សានេះ ក៏រកឃើញផងដែរថា ការរូមភេទញឹកញាប់ ក៏ធ្វើឲ្យមានអារម្មណ៌សោមនស្សច្រើន កាត់បន្ថយការអ ប្បរមាហានិភ័យអំពីជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែមផងដែរ។
ចំពោះអាយុនៃក្រុមមនុស្សដែលរូមភេទ តិចបំផុត៤ដងក្នុង១សប្តាហ៌ ហើយមានលទ្ធភាពរកប្រាក់ចំណូលច្រើននោះ គឺក្រុមមនុស្សដែលមានអាយុ ចាប់ពី ២៦ ដល់ ៥០ឆ្នាំ។
ហេតុផល
ចំណុចចាប់ផ្តើម អ្នកស្រាវជ្រាវបានបង្ហាញថា អ្នកដែលមានប្រាក់ចំណូលច្រើន តែងទទួលបានការទាក់ទាញចិត្តរបស់ដៃគូស្នេហា ដូច្នេះការឧបត្ថម្ភសម្រាប់ជីវភាព គឺនឹងធ្វើឲ្យសម្រស់និងភាពសង្ហាររបស់គេ រក្សាបានល្អជាង អ្នកដែលមានចំណូលទាប។ ជាសរុបអ្នកដែលមានចំណូលច្រើនក៏ជាអ្នកដែលមានអារម្មណ៌ត្រេកត្រអាលខ្លាំងដែរ។
ភាពផ្ទុយ
ប្រសិនបើអ្នករកចំណូលបានច្រើន តែការឧបត្ថម្ភផ្នែកសិច មិនគ្រប់គ្រាន់ នោះគេនឹងបាត់បង់ជំនឿចិត្តខ្ពស់ មាន អារម្មណ៍ឯកោ រោគផ្លូវចិត្តបង្កឥទ្ធិពលដល់សមត្ថភាពធ្វើការ ជាដើមហេតុធ្វើឲ្យថយចុះប្រាក់ចំណូល។
អ្នកសិក្សាបានបញ្ជាក់ជាចុងក្រោយថា ការរកប្រាក់ចំណូលបានច្រើន មិនមែនមានន័យថា សមត្ថភាពផ្លូវភេទរបស់គេក៏ខ្លាំងក្លានោះទេ គឺគ្រាន់តែអារម្មណ៌ចង់បានច្រើនជាងតែប៉ុណ្ណោះ៕
ប្រភពពី នាវា

0 comments:
Post a Comment