ត្រូវ​​មួយ​​ហ្គីតា​ ព្រោះ​​សារ​ភាព​​​ស្នេហ៍​​មុខ​​មហា​ជន​​(វីដេអូ)

បុរស​ម្នាក់​​បាន​​​​រ​ង​ក្តី​អា​ម៉ាស់​​ជា​​ខ្លាំង ព្រោះ​​ត្រូវ​​​​មិត្ត​​ស្រី​​របស់​​ខ្លួន​វាយ​មួយ​ហ្គីតា​ យ៉ាង​​ដំណំ​ ​ ខណៈ​ដែល​​បុរស​​រូប​​នេះ​​បាន​​ព្យាយាម​ ​ចង់​​ឲ្យ​នារី​ ដែល​​ខ្លួន​​ស្រលាញ់​មាន​​​អារម្មណ៍​ រំភើប​​ ដោយ​បង្ហាញ​នូវ​ក្តី​ស្រលាញ់​​នៅ​មុខ​​មហាជន​​ជា​ច្រើន​ នារ​​ផ្សារ​ទំនើប​មួយ​កន្លែង​។

តាម​រយៈ​វីដេអូគ្លីប​ រយៈ​ពេល​​ជិត​២ នាទី​ បុរស​រូប​នោះ​​បាន​ធ្វើ​​ឲ្យ​មនុស្ស​ម្នា​​ជា​ច្រើន​ ចាប់​អារម្មណ៍​មក​លើ​ខ្លួន​ ព្រម​ជាមួយក្រុម​​តន្ត្រី​​កំដរ​អារម្មណ៍​​ផង​ដែរ។ប៉ុន្តែ​អ្វី​ៗ​បាន​ប្រែ​ ក្លាយ​ជា​ភាពជូរចត់ និង​​សោក​ស្ដាយ​​​​​ជា​ខ្លាំង ខណៈ​បុរស​រូប​នោះ​លុត​ជង្គង់​​សុំ​ស្នេហ៍​​នៅ​ចំពោះ​មុខ​មិត្ត​ស្រី​ តែ​ត្រូវ​បាន​នាង​​បដិសេធ​ និង​បន្ទាប់​​មក​​នាង​​ទាញ​​ហ្គីតា​ពី​​តន្ត្រីករ​​ម្នាក់​ វាយ​ទៅ​​លើ​បុរស​នោះ​​​យ៉ាង​ដំណំ។



ប្រភពពី​ សប្បាយ

0 comments:

Post a Comment