លេច​​ចេញ​ iPhone 5S មុន​​ថ្ងៃ​​ប្រកា​ស​ចេញ​​ជា​ផ្លូវ​ការ​​ដោយ Apple

បើ​តាម​ព័ត៌មាន​​ដែល​បាន​ចេញ​ជា​បន្ត​បន្ទាប់កាល​ពី​សប្ដាហ៍​​មុន​នោះ​បាន​ រំពឹង​ថា​ក្រុមហ៊ុន​ Apple នឹង​ធ្វើការ​ប្រកាស​​ចេញ​ជា​​ផ្លូវការ​នូវ​ iPhone 5C និង iPhone 5S នា​ថ្ងៃទី១០ កញ្ញា ខាង​មុខ​នេះ ។ ចំពោះ​​កាល​បរិច្ឆេទ​ចេញ​​លក់ទៅ​​លើ​ទីផ្សារ​​ក៏នឹង​​ធ្វើ​ឡើង​ក្នុង​ខែ​នោះ​ដែរ​គឺ​
ថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៣ ហើយ​នៅ​​ខណៈ​ដែល​ថ្ងៃ​បញ្ចេញ​ទូរស័ព្ទទំនើប​ទាំង​ពីរ​កាន់​តែ​ខិត​ជិត​មក​ដល់ ​នោះ​ ព័ត៌មាន​​ទាក់ទង​នឹង​​ទូរស័ព្ទទំនើប iPhone 5C និង iPhone 5S ចេះ​តែ​ចេញ​ជា​បន្តបន្ទាប់ ។
ជាក់ស្ដែង​កាល​ពី​ថ្ងៃ​ម្សិល​​ប្រិយមិត្ត​ទើប​​តែ​ទទួល​បាន​​ព័ត៌មាន​ទាក់ទង​​នឹង​ការ​ធ្វើ​ការសាកល្បង​ភាព​ធន់​នឹង​ការឆ្កូត​របស់​តួ iPhone 5C។ ដោយឡែក​ថ្ងៃនេះ​ប្រិយមិត្ត​នឹង​បាន​ទស្សនា​នូវ​រូបភាព​សំបក iPhone 5S វិញ​ម្ដង​ ដែល​ជា​រូបភាព​ចុង​ក្រោយ​នៃ​ទូរស័ព្ទ​ទំនើប​មួយ​ម៉ូ​ដែល​នេះ រូបភាព​ iPhone 5S ដែល​​លេច​ចេញ​ក្រោយ​គេ​នេះ​​គឺ ពណ៌មាស ប៉ុន្តែ​គេ​ជឿ​ថា​ iPhone 5S នឹង​មាន​បីពណ៌ គឺ ពណ៌ខ្មៅ ពណ៌ស និង​ ពណ៌មាស ។ ពិនិត្យ​លើ​រូបភាព​សំបក​ iPhone 5S ដែល​លេច​ពេល​នេះ​ឃើញ​ថា​វា​មាន​ពណ៌មាស​ដូច​អ្វី​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ឮថា iPhone 5S អាច​នឹង​មាន​ជម្រើស​ពណ៌មាស និង​​ទំហំ​រហូត​ដល់ 128 GB!! ប៉ុន្តែ​​មិន​ដឹង​ថា​វា​​នឹង​មាន​ flashes ពីរ ឬ dual-flash ដូច​ព័ត៌មាន​មួយ​ចំនួន​ពី​មុន​​ឬ​អត់​នោះ​ទេ​ ព្រោះ​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​មិន​ទាន់បាន​ផ្គុំ​រួចរាល់នោះ​ទេ ។

សូម​បញ្ជាក់​ថា​ រូបភាព​អម​សងខាង​​គឺ​ជា iPhone 5 ពណ៌ខ្មៅ និង ពណ៌ស មួយ​វិញ​ទៀត​នោះ​រូបភាព​ iPhone 5S ពណ៌មាស​​ ដែល​​បង្ហាញ​ក្នុង​អត្ថបទ​​នេះ​គឺដូច​គ្នា​ទៅ​នឹង​រូប​ភាព​ដែល​បង្ហាញ​ដោយ​គេហទំព័របារាំង​មួយ​កាល​ពី​ចុង​​សប្ដាហ៍​មុន ប៉ុន្តែ​កាល​​នោះ​រូបភាព​នោះ​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ព្រាល​មិន​ឲ្យ​ឃើញ​ស្លាកសញ្ញា Logo របស់​ក្រុមហ៊ុ​ន​ Apple ។
សម្រាប់​ព័ត៌មាន​ពិត​ទាក់ទង​នឹង​​រូបរាង និង​លក្ខណសម្បត្តិបច្ចេកទេស​របស់​ iPhone 5S និង iPhone 5C សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​នៅ​ថ្ងៃទី១០ កញ្ញា​ ទាំង​អស់​គ្នា សូម​បញ្ជាក់​ថា​ម៉ោង​នៅ​កម្ពុជា​យើង​គឺ​ថ្ងៃទី១១ ព្រោះ​ថានៅ​សហរដ្ឋ​​យឺត​ជាង​នៅ​កម្ពុជា ៕








រូបភាព iPhone 5S ពណ៌មាស អម​ដោយ iPhone 5 ពណ៌ខ្មៅ និង ពណ៌ស

ប្រភពពី PorPok

0 comments:

Post a Comment