ក្មេងប្រុសម្នាក់រួចផុតពីជីវិត បន្ទាប់ពីដួលជុងនឹងកន្ត្រៃត្រង់លើរង្វង់ភ្នែកខាងស្តាំ
ប្រភព៖ PhnomDa
ក្មេងរូបនេះ មានឈ្មោះ វ៉ាង ជៀរ៉ុង រស់នៅខ័ណ្ឌ Wushan ស្ថិតក្នុងខេត្ត Gansu ភាគខាងលិចនៃប្រទេសចិន នៅថ្ងៃកើតហេតុនោះ បានយកកន្ត្រៃតូច (សម្រាប់កាត់អំបៅនៅរោងចក្រ) ពីលើតុនៅក្នុងផ្ទះ និងបានរត់លេងនៅជុំវិញផ្ទះដោយដៃកាន់វា (កន្ត្រៃ) ប៉ុន្តែ ជាអកុសល្យ ជៀរ៉ុង ក៏បានរអិលដួលផ្កាប់មុខ ជុងក្បាលនឹងកន្ត្រៃដែលកំពុងកាន់ជាប់នឹងដៃតែម្តង ។
ប៉ុន្តែ សំណាងល្អ ដែល ជៀរ៉ុង បានរួចផុតពីការខ្វាក់ភ្នែក ព្រោះថា កន្ត្រៃនោះបានជុងជាប់ផ្នែកខាងលើ នៃរង្វង់ភ្នែករបស់គេ ។
ក្រោយហេតុការណ៍បានកើតឡើងភ្លាមៗ ក្មេងប្រុសរូបនោះ ត្រូវបានឪពុកម្តាយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យសាកលវិទ្យាល័យ Lanzhou ក្នុងខ័ណ្ឌ Wushan ទីកន្លែងដែលក្រុមគ្រូពេទ្យ ធ្វើការវះកាត់សង្គ្រោះបន្ទាន់ ដើម្បីយកកន្ត្រៃនោះចេញពីក្បាលរបស់ ជៀរ៉ុង ។
គ្រូពេទ្យបាននិយាយថា កន្ត្រៃកខ្វក់ អាចបណ្តាលឲ្យកើតជំងឺហត់ ប៉ុន្តែ សម្រាប់កូនក្មេងដែលទើបតែមានអាយុ ២ ឆ្នាំ ៨ខែ ប៉ុណ្ណោះ គឺអាចព្យាបាលឲ្យសះស្បើយបាន ។
ទោះជាយ៉ាងណា ករណីនេះចាត់ទុកជាមេរៀនមួយ សម្រាប់អាណាព្យាបាលគ្រប់ៗរូប ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការទុកដាក់របស់ដែលបង្កគ្រោះថ្នាក់ដល់កូន ៕

0 comments:
Post a Comment