ផ្ទុះហ្គាសនៅអាសង់ទីនស្លាប់១២នាក់
ប្រភព ៖ KhmerOnlienNews
មនុស្ស១២ នាក់បាត់បង់ជីវិត និង១៥នាក់បាត់ខ្លួន ៦២នាក់ រងរបួសនៅក្នុងការផ្ទុះឧស្ម័នហ្គាសកាលពីថ្ងៃទី៦ សីហា ក្នុងទីក្រុង រ៉ូហ្សារីអូ ប្រទេសអាសង់ទីន ។ ហេតុការណ៍ផ្ទុះខាងលើចេញពីអគារ ជាន់ទី១១ ធ្វើឱ្យខូចខាតយ៉ាងដំណំនៅក្នុង អគារនោះ បង្អួចកញ្ចក់ ត្រូវបែកបាក់ ស្ទើរតែទាំងស្រុង ។ លើសពីនេះទៅទៀត កម្លាំងផ្ទុះខ្លាំងក៏បានប៉ះពាល់ដល់អគារ ផ្សេងៗទៀតនៅក្បែរនោះ ។
ហេតុការណ៍ផ្ទុះហ្គាសខាងលើ មាន សភាពខ្លាំងជាងគេបំផុត មិនធ្លាប់មាន ពីមុនមកក្នុងទីក្រុងធំទី៣របស់អាសង់ទីន ។ ការផ្ទុះនោះ ក៏បានបំផ្លាញទ្រព្យសម្បត្ដិ ទ្រង់ទ្រាយធំមិនធ្លាប់មានពីមុន ផងដែរ ។ សាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹង ថា មុនការផ្ទុះកើតឡើងក៏មានក្លិនហ្គាស ចេញពីផ្ទះនៅជាន់ទី១១ ។
ហេតុការណ៍ផ្ទុះហ្គាសកើតឡើងនៅ វេលាម៉ោង៩និង៤០នាទី ថ្ងៃទី៦ សីហា ។ រយៈពេល៤ម៉ោងក្រោយមក ទើបក្រុម ឯកទេសអាចកាត់ផ្ដាច់ប្រព័ន្ធហ្គាសដែល តភ្ជាប់ទៅជាន់ខាងលើ បណ្ដាលឱ្យផ្ទុះឆេះ នោះ និង៥ម៉ោងក្រោយមកទើបក្រុម ពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានភាព បាន ។ ភ្លើងឆេះសន្ធោសន្ធៅធ្វើឱ្យសកម្ម ភាពជួយសង្គ្រោះពលរដ្ឋដែលជាប់គាំង នៅខាងក្នុង ប្រឈមនឹងឧបស័គ្គជាច្រើន ទើបបណ្ដាលឱ្យមានអ្នកស្លាប់បាត់ខ្លួន និង រងរបួសច្រើនបែបនេះ ។
បុគ្គលិកសុខាភិបាលនៅទីក្រុងរ៉ូ ហ្សា រីអូ ក៏បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ជាបន្ទាន់ គឺដើម្បីជួយសង្គ្រោះព្យាបាល ដល់អ្នករងរបួស ។ ក្រុមជួយសង្គ្រោះ បញ្ជាក់ថា អ្នកស្លាប់នឹងកើនឡើងជា បន្ត ទៀត ដោយពេលនេះមានអ្នករងរបួសច្រើន ៕

0 comments:
Post a Comment