បុរសៗ តែងសួរគ្នាថា «តើធ្វើម៉េចទើបមានស្រីស្រលាញ់?»
ជាការពិតវាមិនមែនងាយស្រួលប៉ុន្មានទេ ដែលធ្វើឲ្យនារីម្នាក់ព្រមស្រលាញ់ខ្លួន ព្រោះនាងក៏ត្រូវពិចារណាច្បាស់លាស់មុននឹងសម្រេចចិត្តប្រគល់ស្នេហាឲ្យបុរសដែរ។ ប្រការនេះហើយ ដែលបុរសៗតែងសួរគ្នាថា តើធ្វើម៉េចទៅទើបមានស្រីៗស្រលាញ់?
ព្រះពុទ្ធទ្រង់ត្រាស់ថា «ព្រានព្រៃតែងស្គាល់សត្វប្រម៉ាញ់, បុរសតែងស្គាល់សារជាតិនារី» ឯព្រះយេស៊ូក៏បានពោលដែរថា «ព្រានព្រៃចូលព្រៃមើលឃើញតែសត្វប្រម៉ាញ់ ឯអ្នកកាប់អុស ចូលព្រៃរកឃើញតែអុសប៉ុណ្ណោះ»។ ទស្សនៈទាំងពីរនេះ បើប្រៀបធៀបមកវិញថា អ្នកជាបុរស ត្រូវស្គាល់តម្រូវការរបស់នារី នឹងដឹងពីអ្វីដែលនាងគិត បើអ្នកចង់ឲ្យមាននារីស្រលាញ់ អ្នកត្រូវធ្វើជាមនុស្សដែលស្និទ្ធឹជាមួយនារី។
វាមិនមែនសំដៅតែ រូបរាងសង្ហារ ខ្ពស់ ស មាន នោះទេ តែវាមានហេតុផលផ្សេងទៀត ដែលធ្វើឲ្យនារីបាក់ចិត្តស្រលាញ់បុរស ដែលចំនុចទាំងនោះត្រូវបានអ្នកចិត្តវិទ្យាស្នេហា ចែកជា៦ចំនុចធំៗ។
១. រូបរាង ស្រស់សង្ហារ
ចំនុចនេះ គេនឹងយល់ថា កំពស់ជាចំនុចចំបងដែលធ្វើឲ្យបុរសស្រស់សង្ហារ និងគួរឲ្យស្រលាញ់ តែការពិតគឺមិនមែនស្ថិតលើកំពស់តែមួយមុខនោះទេ ព្រោះការរៀបចំខ្លួន ចេះរៀបឫកពារ ក្នុងកាលៈទេសៈ ទើបជារឿងសំខាន់។
២. ប្រើប្រាស់ជីវិតទាន់សម័យ
នារីភាគច្រើន ចូលចិត្តបុរសដែលទាន់សម័យ តែមិនមែនបុរសដែលមិនយល់ស្ថានភាពសង្គមនោះទេ ដូច្នេះអ្នកពិតជាត្រូវគិតថាជាថ្មី អំពីរបៀបរបបនៃការរស់នៅ និងការចូលទៅក្នុងចំណោមមនុស្សដូចគ្នា ធ្វើយ៉ាងណា អ្នកត្រួវតែលេចធ្លោក្នុងណោម ទើបនារីៗ ចាប់អារម្មណ៌ ផ្តល់ការស្រលាញ់ឲ្យអ្នក។
៣. ការទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន
ការប្រាស្រ័យទាក់ទងគ្នា គឺជាកត្តាសំខាន់របស់បុរសម្នាក់ៗ ព្រោះបុរសគឺជាអ្នកប្រតិបត្តិពេញទី ក្នុងតួនាទីសង្គម ហេតុនេះ កេរ្តិឈ្មោះល្បីល្បាញគឺជាអ្វីដែលអ្នកគួរបង្ហាញឲ្យនារីៗបានឃើញ។
៤. ការទទួលខុសត្រូវ
ជារឿងសំខាន់បំផុត សម្រាប់បុរសម្នាក់ៗ គឺការទទួលខុសត្រូវ រាល់ទង្វើដែលខ្លួនបានធ្វើ និងហ៊ានទទួលខុសត្រូវ លើកំហុសឆ្គងរបស់ដៃគូរ រឹសមាជិកក្នុងក្រុម ហេតុនេះ បុរសដែលចេះទទួលខុសត្រូវខ្ពល់ គឺនឹងទទួលបានការយកចិត្តទុកដាក់ជាពិសេស ពីនារីៗទាំងឡាយ។
៥. ការញញឹមដ៏មានភាពទាក់ទាញ
មានហេតុផលបង្ហាញថា ហេតុអ្វីនារីៗជាច្រើន ស្រលាញ់ និងចូលចិត្ត ពិធីករ ស្ថានីយ៌ទូរទស្សន៌ MyTV តាប៊ុយ។ នោះគឹស្នាមញញឹម និងសំលេងសើចដ៏ទាក់ទាញរបស់គេ បើទោះជាគេមិនមែនជាបុរសសង្ហារណាស់ណា ក្នុងចំណោមបុរសសង្ហារជាច្រើនទៀតក៏ដោយ។ ដូច្នេះអ្នកគួរតែរៀនបង្កើតស្នាមញញឹមឲ្យមានភាពទាក់ទាញច្រើនឡើង។
៦. ស្ងប់ស្ងាត់ និងចេះអត់ធ្មត់
កំពូលបុរសជាច្រើន ជាពិសេសអ្នកដែលមានតួនាទីក្នុងសង្គម តែងទទួលបានជោគជ័យ ដោយការស្ងប់ស្ងាត់ និងចេះអត់ធ្មត់របស់ពួកគេ។ អ្នកមិនមែនចង់បង្ករ ដោយគ្រាន់តែមានបញ្ហាបន្តិចបន្តួចទេមែនទេ? សូមព្យាយាមស្ងប់ស្ងាត់ និងអត់ធ្មត់ ដើម្បីទទួលបានភាពទាក់ទាញ។
តើអ្នកស្ថិតក្នុងចំណោមណាមួយ នៃចំនុចទាំង៦នេះ..?
ប្រភពពី នាវា

0 comments:
Post a Comment