ឆាយ ស្រីពេជ្រ ដឹកដៃ អូន ឧស្សាហ៍ ចេញ​ទៅ​ប្រទេសថៃ​ថត​រឿង​ថ្មី

ភ្នំពេញៈ តារាសម្តែងធ្លាប់ ល្បីឈ្មោះល្បី ក្នុងវិស័យសិល្បៈគួរសម ស្រីស្រស់សាច់សខ្ចី ដូចបណ្ដូលចេក ឆាយ ស្រីពេជ្រ ថ្មីៗនេះបានរៀបចំ ខោអាវដាក់វ៉ាលី ដោយនាងបានដឹកដៃ បុរសរូបសង្ហារមាឌមាំ លោក អូន ឧស្សាហ៍ ចេញទៅប្រទេសថៃ ស្ងាត់ៗជាមួយគ្នាតែពីរនាក់។
នៅថ្ងៃនេះតារាស្រីរូបស្រស់ កញ្ញា ឆាយ ស្រីពេជ្រ បានបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយនៅក្នុងរូបថតនោះ នាងបានថតជាមួយ តារាសម្តែងខ្ពស់ស្រឡះ លោក អូន ឧស្សាហ៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ ទៅប្រទេសថៃ ដោយធ្វើឲ្យ អ្នកគាំទ្រនាងភាគច្រើន មានការងឿងឆ្ងល់ និងសួរនាងគ្រប់ៗគ្នាថា ហេតុអីបានជា ត្រូវធ្វើដំណើរ ចេញទៅរួមគ្នា ជាមួយកំលោះសង្ហារ រូបនោះទៅវិញ ។
ជួបជាមួយ LookingTODAY តាមរយៈទូរស័ព្ទ កាលពីពេលកន្លងទៅ តារាសម្តែង និងជាអ្នកគ្រប់គ្រង តួសម្ដែងនៅក្នុង ផលិតកម្មមហាហង្ស លោក អូន ឧស្សាហ៍ បានប្រាប់ឲ្យដឹងថា លោកមានគម្រោង ចេញទៅថតរឿងថ្មី ឲ្យផលិតកម្មមហាហង្ស គឺរឿង “ម៉ីនុយធ្នាក់អន្ទាក់ស្នេហ៍” រួមជាមួយតួជាច្រើន ដែលថតរឿងនោះ និងអ្នកដឹកនាំរឿង ។
តារាម៉ូដែលរាងខ្ពស់ ស្រឡះសង្ហារូបនេះ បានប្រាប់ឲ្យដឹងថា "ខ្ញុំកំពុងតែចេញ ទៅថតរឿងថ្មី នៅប្រទេសថៃ ជាមួយក្រុមការងារ ក៏ដូចជាតួមួយចំនួន ហើយសម្រាប់ការ ចេញដំណើរនោះខ្ញុំ ចេញទៅក្រោយកម្មវិធី "អាណាចក្រតារា" ចប់ ព្រោះថា ខ្ញុំរង់ចាំចូលរួម កម្មវិធីនេះសិន បានចេញទៅ សម្តែងជាក្រោយ ហើយការចេញ ទៅថតរឿងនេះ គឺមានរយៈពេល២សប្តាហ៍ "។
លោក ឧស្សាហ៍ បានប្រាប់ទៀតថា នៅក្នុងរឿងថ្មី “ម៉ីនុយធ្នាក់អន្ទាក់ស្នេហ៍” នេះ លោកមានឈុតសម្តែង នៅក្នុងរឿង ត្រឹមតែថត នៅប្រទេសថៃ តែប៉ុណ្ណោះ ។ មានរយៈពេលខ្លី សម្រាប់ការទៅសម្តែងនេះ លោកទៅជាមួយ កញ្ញា ឆាយ ស្រីពេជ្រ នៅក្នុងរឿងនេះ លោកជាតួអង្គ សំខាន់មួយនៅក្នុងរឿង ហើយការចេញ ទៅសម្តែងនេះ គឺត្រូវចេញទៅ ថតនៅកន្លែងល្បី និងសោភណ្ឌភាព ប្លែកៗជាច្រើន នៅប្រទេសថៃថែមទៀតផង៕

0 comments:

Post a Comment