ទារក លូកចាប់ដៃ ពេទ្យឆ្មប ខណៈពេល កំពុងវះកាត់សម្រាល

ជារឿងគួរអោយ ភ្ញាក់ផ្អើល មួយ ដែលបានកើតឡើង ដោយ ទារកម្នាក់ ដែលកំពុងស្ថិតនៅ ក្នុងទងសុកម្ដាយ បានលូក ចាប់ដៃរបស់ពេទ្យឆ្មប ខណៈពេល ដែលគ្រូពេទ្យ កំពុងវះកាត់ សម្រាលទារកម្នាក់នោះចេញមក។

ក្នុងអំឡុងពេល វះកាត់សម្រាលអោយ អ្នកស្រី Alicia គ្រូពេទ្យ មានការភ្ញាក់ផ្អើល ជាខ្លាំង ដោយទារក កំពុងស្ថិតនៅក្នុងទងសុក បានលូកចាប់ដៃ គ្រូពេទ្យ ដែលនេះ ដូចជាចង់ បង្ហាញប្រាប់ថា រូបគេ បានមកកាន់ ពិភពលោកនេះ ដោយក្ដីរីករាយ ហើយគ្រូពេទ្យ ក៏បាន ហៅ ឪពុករបស់ទារកនោះ អោយមកមើល ហើយបានថតរូប ទុកជាអនុស្សាវរីយ៍ទៀតផង។

ម្ដាយរបស់ទារកនេះ បាននិយាយដោយក្ដីរំភើបថា វាពិតជារឿងអស្ចារ្យណាស់ នៅពេលដែលបានឃើញ រូបថតមួយសន្លឹកនេះ ហើយអង្គការប្រឆាំង នឹងការរំលូតកូន ជាច្រើន បានទាក់ទងពួកយើង ដើម្បីទិញ រូបថតដ៏គួរអោយស្រលាញ់នេះ។

តើប្រិយមិត្តយល់យ៉ាងណា ដែរ ចំពោះរឿងនេះ?

ប្រភពពី៖ខ្មែរឡូត

0 comments:

Post a Comment