ស្ត្រីម្នាក់យកខ្សែចងកដៃកូនប្រុស នាំចេញពីកន្លែងលេងហ្គេម បង្កការភ្ញាក់ផ្អើលទាំងព្រឹក
ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់បានយកខ្សែចងកដៃកូនប្រុស បណ្តើរចេញពីកន្លែងលេងហ្គេមមួយកន្លែង ដោយសារខឹងកូនវក់នឹងហ្គេមខ្លាំងពេកភ្លេចការរៀនសូត្រ ហើយត្រូវបានលោកអ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត ជិះឡានមកឃើញក៍ហៅទៅសួរនាំ នៅអធិការដ្ឋានក្រុងប៉ោយប៉ែត ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹកថ្ងៃទី១៦ សីហា ២០១៣ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ស្ត្រីខាងលើត្រូវបានគេស្គាល់ឈ្មោះញ៉េវ មុំ អាយុ៤២ឆ្នាំ មានទីលំនៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំណែកកូនប្រុសឈ្មោះវឿន ប៊យ អាយុ១៣ឆ្នាំ ៕
0 comments:
Post a Comment