អ្នកប្រើបណ្តាញទំនាក់ទំនងចល័ត WeChat នៅបរទេសមានរហូតដល់ ១០០ លាននាក់
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាលពី រាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៣ ថា អ្នកដែលប្រើបណ្តាញ ទំនាក់ទំនងចល័ត នៅក្រៅស្រុក (WeChat) មានរហូតដល់ ១០០ លាននាក់ហើយ ។
លោក Sun Zhonghuai អនុប្រធានគ្រប់គ្រង បណ្តាញអ៊ីនធើណេត ចល័ត Tencent (ផ្តល់សេវាកម្មជាសារនិងសម្លេង)បានលើក ឡើងថា អ្នកប្រើប្រាស់សេវាកម្ម ទាំងនោះមានរហូតដល់ ១០០ លាននាក់ ។ ការលើកឡើងរបស់ លោកអនុប្រធានរូបនេះ គឺបានធ្វើឡើងខណៈ ដែលរូបលោកបានចូលរួម ក្នុងវេទិកាស្តីអំពី វិស័យទូរគមនាគមន៍ កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះដែលគេរៀបចំ ឡើងក្នុងខេត្តចាងឈុន ប្រទេសចិន ។
លោក Sun បានបញ្ជាក់ថា បណ្តាញទំនាក់ទំនងចល័ត ដែលគេប្រើប្រាស់ នាពេលបច្ចុប្បន្នគឺមានការដាក់ បញ្ចូលចំនួន ១៨ ភាសា ហើយត្រូវ បានប្រើប្រាស់នៅទូទាំង បណ្តាប្រទេសប្រមាណ ជាង ១២០ ប្រទេសនិងនៅក្នុងតំបន់ ។
Tencent បានផ្តល់ការប្រើប្រាស់ បណ្តាញទំនាក់់ទំនងមួយនេះ គឺមានផលប្រយោជន៍ច្រើន ដែលធ្វើឲ្យជួយបង្កើន ដល់ការទំនាក់ទំនងគ្នា បានប្រសើរនៅទូទាំង ពិភពលោក ៕

ប្រភពពី Lookingtoday
0 comments:
Post a Comment