តាប៊ុយ និង រ៉ូលីន ផ្អែម​ល្ហែម​ទាំង​ក្នុង​និង​ក្រៅ​ឆាក ធ្វើ​ឲ្យ​ទស្សនិក​ជន​កាន់​តែ​សង្ស័យ

ភ្នំពេញៈ កន្លងមកទស្សនិកជនធ្លាប់ បានចោទជាសំណួរ និងមានការ ងឿងឆ្ងល់ ថាពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ MY TV វីជេ តាប៊ុយ និង លោក ជួប ចាន់កក្កដា ហៅ រ៉ូលីន ពិតជាមានទំនាក់ទំនងស្នេហា ជាមួយគ្នាក្រៅឆាកពិតមែនឬយ៉ាង? ។
ចាប់តាំងពី តារាកំប្លែងលេងសំដី រ៉ូលីន បានចូលទៅសម្តែងនិងធ្វើជាគណៈកម្មាការ នៅក្នុងកម្មវិធី “ពេញចិត្តអត់” របស់ស្ថានីយទូរទស្សន៍ MY TV មកគេសង្កេតឃើញថា ភាពស្និទ្ធស្នាល រវាង រ៉ូលីន និងវីជេ តាប៊ុយ ហាក់មានភាពផ្អែមល្ហែមជាមួយគ្នា ប្លែកខុសពីធម្មជាតិ ទាំងខាងក្នុងទូរទស្សន៍ និងក្រៅឆាក ដោយជានិច្ចកាលពួកគេរមែង បង្ហាញភាពជិតដិតរវាងគ្នា នឹងគ្នាប្លែកទាំងកាយវិការ និងពាក្យសំដីរហូត ធ្វើឲ្យមហាជនបានចោទ ជាសំណួរជាច្រើន ជុំវិញទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់ ថាពិតជាមានស្នេហាជាមួយគ្នាប្រាកដមែន ឬយ៉ាងណា ? ។
ជុំវិញសំណួរនេះកន្លងមកត្រូវបាន រ៉ូលីន បានចេញមុខបកស្រាយការពិត ពីទំនាក់ទំនង របស់ពួកគេ ទាំងពីររួចម្តងមកហើយ ដោយ រ៉ូលីន បានប្រកាសថាពួកគេ គ្មានទំនាក់ទំនង ស្រឡាញ់ភេទដូចគ្នា ជាមួយ តាប៊ុយ ទេ ។
ប៉ុន្តែសំណួរទាំងអស់នោះ ត្រូវបានចោទសួរឡើងសារជាថ្មីម្តងទៀត ក្រោយពីភាពផ្អែមល្ហែម របស់ពួកគេកាន់ តែបង្ហាញជាសាធារណៈទាំង នៅលើឆាក និងក្រោយឆាកប្រៀបបីដូចជាគូស្នេហ៍ថ្មោងថ្មីប្រុសហើយនិងស្រី ។ ម្យ៉ាងវិញទៀតរាល់ការសម្តែង គេសង្កេតឃើញថា វីជេ តាប៊ុយ ហាក់បញ្ចេញអាកប្បកិរិយាពេញចិត្ត ដូចជាស្រឡាញ់ រ៉ូលីន ពិតប្រាកដស្របពេលដែរ កន្លងមកធ្លាប់មានខ្យល់ ព្យុះបោកបក់ទៅលើពិធីកររូបនោះ ថាស្រឡាញ់ បុរសភេទដូចគ្នា ។ ព័ត៌មាននេះ មិនទាន់ស្ងប់ផងក៏ស្រាប់តែមានព័ត៌មានថ្មីមួយទៀត លេចឮថា វីជេ តាប៊ុយ និង រ៉ូលីន លួចលាក់បង្កាត់ភ្លើងស្នេហ៍ ក្រៅឆាកជាមួយគ្នាថែមទៀតផង ៕
ពាក់ព័ន្ធនឹងព័ត៌មាននេះដែល Looking TODAY មិនទាន់អាចទាក់ទងទៅតារាសម្តែង កញ្ញា រ៉ូលីន និងពិធីករ វីជេ តាប៊ុយ បានទេ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣នេះទេ ៕
ទស្សនារូបភាពតារាជាច្រើនទៀត




ប្រភពពី Lookingtoday

0 comments:

Post a Comment