សូម​ទស្សនា​គំរូ​ iPhone 6 ដែល​រចនា​ឡើង​ដោយ លោក Jhonny Phaid

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ព័ត៌មាន​ទាក់ទង​នឹង​ ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​ Apple ចេះតែ​ចេញ​ជា​បន្តបន្ទាប់​ដូច​ជា​ ព័ត៌មាន​ទាក់ទងនឹង iPad 5, iPad mini 2, iPhone 5S និង iPhone 5C ជា​ដើម ។ ​បើ​​យោង​តាម​ទម្លាប់​របស់​ Apple នោះ​គឺ​តែងតែ​បញ្ចេញ​នូវ​ផលិតផល ​ថ្មី​របស់​ខ្លួន​នៅ​រាល់ចុង​ឆ្នាំនីមួយៗ​​ ដូច្នេះ​ហើយ​ទើប​ព័ត៌មាន​ទាក់ទង​នឹង​រូបរាង​ និង​កាលបរិច្ឆេទ​ប្រកាស​ចេញ​​ជា​ផ្លូវការ​នូវ​ iPhone 5S និង iPhone 5C ចេះ​តែ​បន្ត​ចេញ ។
ប្រភព​ជា​ច្រើន​ដែល​ធ្លាប់​ចេញ​នា​ពេល​កន្លង​មក​បាន​រំពឹង​ថា​ក្រុមហ៊ុន​ Apple នឹង​មិន​កែប្រែ​នូវ​ទំហំ​របស់​ iPhone 5S នោះ​ទេ គឺ​គ្រាន់តែ​បន្ថែម​លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​ទៅ​លើ iPhone 5 (update) ប៉ុណ្ណោះ ប៉ុន្តែ​ស្រប​ពេល​នោះ​ដែរ​ក៏​មាន​អ្នក​វិភាគ​និង​ប្រភព​ខ្លះ​ថា​ iPhone 5S នឹង​មាន​ច្រើន​ពណ៌ ។ បើ​ Apple មិន​មាន​ការ​កែប្រែ​ទំហំ​អេក្រង់​របស់​ iPhone 5S នោះ​ទេ​គេ​ជឿ​ថា​ iPhone 6 នឹង​មាន​អេក្រង់​ធំ​ជាង​ iPhone ដែល​មាន​វត្តមាន​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ ។ និយាយ​ពី​ទូរស័ព្ទទំនើប​អេក្រង់​ធំៗ​ប្រភេទ Phablet ពិត​ជា​មាន​ទីផ្សារ​គួរ​​ឲ្យ​កត់សំគាល់​​ហើយ​ក្រុមហ៊ុន​ផលិតទូរស័ព្ទ​ល្បីៗ​ ជា​ច្រើន​បាន​បញ្ចេញ​ទូរស័ព្ទទំនើប​ប្រភេទ​ Phablet អស់​ហើយ​ ​នៅ​តែ HTC, Nokia និង Apple  នោះ​ទេ ប៉ុន្តែ​កាល​ពី​ខែកក្កដា​កន្លង​ទៅ​ប្រភព​ពី WSJ បាន​រាយការណ៍​ថា «Apple ធ្វើ​ការ​សាកល្បង​អេក្រង់​ទំហំ​ធំ​សម្រាប់​ iPhones និង iPads»។ ​​ ប្រិយមិត្ត​ធ្លាប់​បាន​ឃើញ​នូវ​រូបភាព​គំរូ iPhone 6 (ឬ iPhone 6 concept) ជា​ច្រើន​មក​ហើយ​​ប៉ុន្តែ​គំរូ​​ iPhone 6 ដែល​គេ​ពេញ​ចិត្ត​ជាង​គេ​នោះ​គឺ​ គំរូ​ iPhone 6 រចនា​ឡើង​ដោយ លោក Jhonny Phaid ដែល​មាន​បង្ហាញ​ក្នុង​អត្ថបទ​នេះ ។








ប្រភពពី PorPok

0 comments:

Post a Comment