បុរសពោះម៉ាយខឹងប្រពន្ធលែងមកផ្ទះបងស្រីលោតសម្លាប់ខ្លួន

ខេត្តកំពង់ចាម : បុរសពោះម៉ាយធាត់ទ្រលុកទ្រលន់ ខ្ពស់សង្ហាកូនកាត់ចិត្តម្នាក់បានដោយសារតែមាន សារតែមានវិបត្តិនឹងរឿងស្នេហាក្នុងគ្រួសារត្រូវប្រពន្ធ លែង ហើយមានជំងឺសរសៃប្រសាទផងនោះ ក៏បង្ខំ ចិត្តលោតសម្លាប់ខ្លួនពីលើផ្ទះល្វែងសំណង់ចាស់ជាន់ ទី២ ។ តាមឲដឹងពីពលរដ្ឋដែលរស់នៅក្បែរផ្ទះបងស្រីជនរង គ្រោះអះអាងថា បុរសនេះបានលែងលះប្រពន្ធយូរឆ្នាំ ដែរហើយ ធ្វើឲគេមានវិបត្តិខ្លាំងណាស់ ហើយមានជំងឺ សរសៃប្រសាទតាំងពីមុនលែងលះប្រពន្ធម្ល៉េះ ក្រោយៗ មកជំងឺគាត់រិតតែធ្វើទុក្ខខ្លាំងឡើង ហើយតែងប៉ងសម្លាប់ ខ្លួនរហូតតែត្រូវអ្នកជិតខាង និងបងស្រីបង្កើតគាត់ជួយទាន់ ស្រាប់តែនៅព្រឹកម៉ិញម៉ោង ជិត៩នេះ ខណៈពេលបងស្រី គាត់កំពុងនៅផ្ទះគាត់ (ជនរងគ្រោះ) ក៏បានដើរទៅមុខផ្ទះ ល្វែងដែលនៅក្បែរនោះក្នុងអគាររួមជាប់ៗគ្នាក៏លោតចុះមក ដីរយះស្បែកក្បាល និងផ្ទៃមុខយ៉ាងជ្រៅឈាមហូរពេញដី ប្រឡាក់ពេញខ្លួន ។ ពលរដ្ឋភ្ញាក់ផ្អើលប្រញាប់នាំគ្នាជួយសែងទៅសង្រ្គោះនៅក្នុង គ្លីនិកមួយនៅក្បែរនោះ រួចបញ្ជូនទៅមន្ទីរពេទ្យបន្ត ៕



ប្រភពពី KhmerOnlineNews

0 comments:

Post a Comment