ជួប​កំពូល​អ្នក​ច្រៀង សើច​ទាំង​ខ្លួន​ឯង សើច​ទាំង​អ្នក​មើល!

ប្រភព៖សប្បាយ

ទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់ នាំ​គ្នា​ទះ​ដៃ និង​ផ្ទុះ​សំណើច​សើច​រមួល​ខ្លួន ពេល​យុវជន​ម្នាក់​ឈ្មោះ ឈុន ផុល​កាណ មក​ពី​ខេត្ត​បាត់​ដំបង បាន​ឡើង​ច្រៀង​បទ​ចម្រៀង “បើ​គង់​នឹង​បែក” របស់​លោក ស៊ីមិន នៅ​ក្នុង​កម្មវិធី “កំពូល​តារា​អាស៊ាន” របស់​ស្ថានីយ​ទូរទស្សន៍ CTN ។
គ្រា​នោះ មិន​មែន​ត្រឹម​តែ​ទស្សនិកជន​ទេ ដែល​ផ្ទុះ​សំណើច ប៉ុន្តែ​សូម្បី​តែ​សាមី​ខ្លួន គឺ ផល​កាណ ខ្លួន​ឯង ក៏​ទប់​សើច​មិន​បាន​ដែរ ក្នុង​ពេល​កំពុង​បក​ស្រាយ​​បទ​ចម្រៀង​នៅ​លើ​ឆាក​ដែល​ផ្សាយ​ផ្ទាល់​ផង​នោះ។​
តាម​ពិត​កម្មវិធី “កំពូល​តារា​អាស៊ាន” បាន​ប្រារព្ធ​ធ្វើ​យូរ​ណាស់​ហើយ ប៉ុន្តែ​ឃ្លីប​វីដេអូ​ដែល​យុវជន ឈុន ផល​កាណ បក​ស្រាយ​បទ​ចម្រៀង ដែល​ធ្វើ​អ្នក​មើល​ជា​ច្រើន​ផ្ទុះ​សំណើច​នេះ ទើប​ត្រូវ​បាន​គេ​បង្ហោះ​សារ​ជា​ថ្មី​នៅ​លើ​បណ្ដាញ Facebook ថ្មី​ៗ​នេះ ស្រប​ពេល​អ្នក​នៅ​លើ​បណ្ដាញ​ដ៏​ពេញ​និយម​មួយ​នេះ បាន​ចែក​ចាយ​បន្ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់។

តោះទៅមើលទាំងអស់គ្នា៖







និយាយអំពី ប្រពៃណី របស់ស្ត្រីកម្ពុជា សម្លៀកបំពាក់គឺមាន សារៈសំខាន់ខ្លាំងណាស់ ហើយស្ត្រីគួរតែ នៅត្រូវបានលាក់បាំង។ ទោះជា​យ៉ាង​ណា​ នារីគ្រប់គ្នា​ចង់ស្លៀក​ពាក់​បែបទំនើប និង stylish ដើម្បីទាក់ទាញ ការយកចិត្តទុកដាក់ពីអ្នកដទៃ។
ផ្ទុយទៅវិញ យុវនារីខ្មែរមួយរូបនេះ បានបង្ហាញឈុត​សំលៀកបំពាក់ របស់នារីខ្មែរ ដែលគេកម្រនឹងបានឃើញណាស់ ជាពិសេស​គឺបុរសៗ ទាំង​នៅតាម​ជនបទ​ និងនៅតាមទីក្រុង បង្ហោះតាម​បណ្តាញសង្គម Facebook ដោយដាក់ចំណងជើងថា​ «ខ្ញុំជានារីជនបទ»​ “I am a country girl.” ក្នុង​របៀប​ជា​នារី ចោមពុងងូតទឹក​ នៅផ្ទះជនបទ។
រូបភាពមួយនេះ ទទួលបានការគាំទ្រ និងចូលចិត្ត​ច្រើនជាង 70,000 ដង និងបានចែករំលែក​បន្តច្រើនជាង 500ដង បន្ទាប់ពីបានបង្ហោះ​មិន​ប៉ុន្មាន​ម៉ោងផង​ចូលទៅក្នុង​បណ្តាញសង្គម ហ្វេសបុក ហើយក៏ត្រូវ​បណ្តាញសារពត៌មានដ៏ធំមួយ​នៅកម្ពុជាយកទៅចុះផ្សាយ ជា​ភាសា​អង់​គ្លេស​​គឺ Phnom Penh Post ដោយដាក់​ចំណងជើងថា «A picture young rural men rarely see»។
ចុះតើប្រិយមិត្ត​យល់ថាបែបណាដែរ ចំពោះរូបភាពនេះ....?
សូមជួយ​បោះឆ្នោត ចុចចូលចិត្ត និងចែករំលែក ដើម្បីឲ្យរូបមួយនេះ ក្លាយជារូប​ស្អាតបំផុតប្រចាំឆ្នាំ ២០១៣ នេះ....

0 comments:

Post a Comment