ស្ត្រី​មួយភាគ​បី​ និយាយថា​ ដល់​ចំណុចកំពូល​ដោយសារ​លឹង្គ​ធំ​?

យោង​ទៅ​តាម​ការសិក្សា​នៅ​ក្នុង​ព្រឹត្តប័ត្រ​វេជ្ជសាស្ត្រ​ផ្លូវភេ​ទ បាន​បង្ហាញ​អោយដឹងថា​ស្ត្រី​ប្រមាណ​ជា​មួយ​ភាគ​បី​អះអាងថា ​ពួកគេ​ងាយ​នឹង​ឡើង​ដល់​ឋាន​សួគ៌ា ​នៅពេល​រួមភេទ​ជាមួយ​បុរស​ ដែល​មាន​ប្រដាប់ភេទ​ធំៗ​។

​អីយ៉ា​ ចុះបើ​អ្នក​មាន​ប្រដាប់ភេទ​តូច​? តើ​អ្នក​គួរ​ព្រួយបារម្ភ​រឿង​លើ​គ្រែ​របស់​អ្នក​ដែរ ឬទេ​?

តើ​ទំហំ​ ប៉ុណ្ណា​ដែលថា​ធំ​ ឬ​តូច​នោះ​? យោង​ទៅ​លើ​ការសិក្សា​អ្នក​អាច​ប្រៀបធៀប​ពី​ប្រវែង​ គឺ​ប្រហែល​ជា​ស្មើនឹង​ក្រដាសប្រាក់​ ២០​ផោន ​ឬ​ប្រាក់​ដុល្លា​រ​អាមេរិច ( ១៤,៧​ និង​១៥,៥​ សង់ទីម៉ែត្រ ​)​។​ ​ប៉ុន្តែ​សូម​អ្នក​ ដែល​មាន​ប្រដាប់ភេទ​តូច កុំ​ទាន់​ព្រួយបារម្ភ​ឬ​ពិបាកចិត្ត​អី​។​

​ វា​ប្រាកដ​ណាស់​ថា ​ទំហំ​អាច​នឹង​ជះ​ឥទ្ធិពល​ចំពោះ​ស្ត្រី​មួយ​ចំនួន​ ប៉ុន្តែ​មិនមែន​ទាំង​អស់​​នោះ​ទេ​។ ​រឿង​ដែល​សំខាន់​ សម្រាប់​អ្នក​នោះ ​គឺ​អ្នក​ត្រូវ​វ័យឆ្លាត​ ក្នុង​ការប្រើប្រាស់​អាវុធ​​សម្ងាត់​របស់​អ្នក ​អោយមាន​ប្រសិទ្ធិភាព​ខ្ពស់​។​ ចំណង់តណ្ហា​ ការ​ស្ទាបអង្អែល​មុនពេល​ប្រយុទ្ធ ​និង​ការចេះ​ផ្លាស់ប្តូរ​ក្បាច់​រួមភេទ ​ជា​កត្តា​សំខាន់​ផងដែរ​៕

-------------------------

ប្រភពពី នាវា

0 comments:

Post a Comment