ជនជាតិចិន បរិភោគ ស៊ុប ទារក បង្កើនសមត្ថភាព ផ្លូវភេទ

បុរសជនជាតិចិនម្នាក់កំពុងបរិភោគ​ស៊ុបទារកដោយ​គ្មានញញើត ។​ រូបភាព The Next Magazine

របាយណ៍ខាងលើបន្តឱ្យដឹងថា​ ស​កម្មភាពដ៏អមនុស្សធម៌នេះ កំពុងកើតមានខ្លាំងក្លា នៅខេត្តក្វាងដុង ភាគខាងត្បូង​
ប្រទេសចិន ដោយនៅទីនោះ​ពួកឈ្មួញដែលប្រព្រឹត្តអំពើឃោរឃៅនេះ ​ហ៊ានឱ្យតំលៃខ្ពស់ ក្នុងការទិញអវៈយវៈ ​ឬសាក
សពទាំងមូលរបស់ទា​រកដែលកើតមកស្លាប់​ និងត្រូវគេរំលូតចោលពីមន្ទីរពេទ្យនៅទីនោះ ។

តាមរយៈឈ្មួញម្នាក់ប្រាប់ក្នុង​លក្ខខណ្ឌមិនបញេ្ចញឈ្មោះ​ដល់ទស្សនាវដ្តីខាងលើ បានអះអាងថា ក្រុមឈ្មួញហ៊ានឱ្យ​
តម្លៃ ២.០០០ យ័ន ​(ប្រហែល ៣០០ដុល្លារ) ដើម្បីទិញ​យកសាកសពទារកដែលជិតកើត ​ឬស្លាប់ដោយគ្មានជំងឺ​
ប៉ុន្តែសាកសពទារកដែលគេរំលូតចោល ​នឹងត្រូវមានតម្លៃទាបត្រឹមប៉ុន្មានរយយ័នប៉ុណ្ណោះ ។ ចំណែកនៅកោះតៃវ៉ាន់
វិញ សាកសពទារកត្រូវបានហាងលក់ឱសថមួយចំនួនទិញក្នុងតំលៃ ៧០ដុល្លារ ដើម្បីទុកកិនធ្វើជាឱសថសម្រាប់ប៉ូវ
កម្លាំង ។

បើតាមសម្ដីរបស់ឈ្មួញដដែលនេះ​ បានបញ្ជាក់ថា ​ពួកឈ្មួញតែងឱ្យតម្លៃខ្ពស់ទៅសពទារកភេទ​ប្រុសជាងទារកភេទ
ស្រី ដោយសារតែអថិតិជនភាគច្រើនជឿថា ការបរិភោគសពទារកភេទប្រុសអាចជួយប៉ូវកម្លាំងផ្លូវភេទខ្លាំង ។

ទាក់ទិនហ្នឹងករណីខាងលើ កាលពីថ្ងៃទី២២ មីនា ឆ្នាំ​២០០៣ ប៉ូលិសចិនបានធ្វើការបង្ក្រាបករណីអំពើរត់ពន្ធ​ទារកមួយ
នៅក្នុងខេត្ត Bingyan ដោយបានរកឃើញទារកាចំនួន ២៨នាក់ ខ្លះនៅមានជីវិត និងមានអាយុច្រើនបំផុតត្រឹមតែ
៣ខែប៉ុណ្ណោះ ត្រូវបានគេប្រទះឃើញរុំចងលាក់ទុកក្នុងបាវទំនិញបម្រុងយកចេញពីតំបន់ Yulin ខេត្ត Guangxi ទៅ
លក់ឱ្យឈ្មួញនៅតំបន់ Houzhou ខេត្ត Anhui ។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិនបានអនុម័តច្បាប់ប្រឆាំង និងហាមឃាត់រាល់ការបរិភោគសាច់ទារក ក៏ប៉ុន្តែវិធានការនេះ
ហាក់ពុំមានប្រសិទ្ធភាព ដើម្បីលុបបំបាត់ចោល នូវអំពើរបស់ប្រជាជនចិនមួយចំនួន ដែលកំពុងបន្តប្រព្រឹត្តអំពើដ៏កាច
សាហាវនេះឡើយ ព្រោះការដាក់ចេញនូវគោលនយោបាយកូន១ របស់រដ្ឋាភិបាលកុម្មុយនីស្តមួយនេះ បានបង្ខំឱ្យ
ប្រជាជនចិនដែលពុំចង់បានកូនស្រី ត្រូវធ្វើការរំលូតកូនរបស់ខ្លួនចោល ដែលជាហេតុធ្វើឱ្យសកម្មភាពដ៏អាក្រក់នេះ
នៅតែបន្តមានក្នុងសង្គមជនជាតិចិន ៕





ប្រភពពី NewsToday

0 comments:

Post a Comment