សមាជិកសភាថៃបើកមើលស្រីស្រាតក្នុងពេលប្រជុំសភា
សមាជិកសភាបក្សភឿថៃ លោក ពង់ផាន ស៊ុនថនឆៃ បានទទួលស្គាល់ថាបានបើកមើលរូបស្រីស្រាតនៅក្នុងiPadរបស់ខ្លួនក្នុង អំឡុងពេលប្រជុំសភា តែបានអះអាងថាលោកបានចុចបើកវាដោយចៃដន្យក្នុងlink មួយដែលdownloadរូបភាព។
លោក ពង់ផាន ស៊ុនថនឆៃ បាននិយាយកាលពីថ្ងៃសៅរ៍ថា នៅពេលលោកត្រូវបានគេថតបានក្នុងពេលបើករូបថតមិនសមរម្យក្នុងអំឡុង ប្រជុំសភា លោកមិនមានបំណងមើលរូបនេះទេ។
នេះប្រហែលជាលើកទី២ដែលសមាជិកសភាថៃត្រូវគេថតបានក្នុងពេលបើកមើលរូបស្រើបស្រាលក្នុងពេលសភាប្រជុំ ក្នុងពេលសភាជជែកពិភាក្សាអំពីថ្លៃដឹកជញ្ជូនស្រូវអង្កររបស់ក្រសួង ពាណិជ្ជកម្មកាលពីថ្ងៃសុក្រ លោកពង់ផានបាននិយាយថាលោកបានបើកស្វែងរកព័ត៌មានទាក់ទងនឹងបញ្ហា នេះនៅក្នុងiPadរបស់លោក។ដោយសារលោកមិនស្ទាត់ក្នុងការរកព័ត៌មាន លោកបានចុចlink ស្តីពីរូបថតបង្ហាញម៉ូត តែរូបស្រើបស្រាលបានផុះឡើងជាស្វ័យប្រវត្តិលោះលើស្គ្រីន។
លោកបានអះអាងទៀតថា អ្វីដែលបង្ហាញលើស្គ្រីនមិនជារូបអាសអាភាសទេ តែជារូបស្រីស្លៀកពាក់ខោអាវងូតទឹក៕

ប្រភពពី CEN
0 comments:
Post a Comment