បុរស២នាក់ អនុញ្ញាតឲ្យក្មេងប្រុស នោម នៅក្នុងម៉េត្រូ ត្រូវបានឃាត់ខ្លួន

បុរស២នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបង្កភាពឥតសណ្ដាប់ធ្នាប់នៅតាម សាធារណៈ ដោយឲ្យក្មេងប្រុសម្នាក់ បន្ទោរបង់(នោម) នៅក្នុងម៉េត្រូទី ១១ តាមរបាយការណ៍របស់សៀងហៃឌេលី។
តាមប្រភពព័ត៌មានបានបន្ដឲ្យដឹងថា អ្នកដំណើរម្នាក់ នៅក្នុងម៉េត្រូនេះដូចគ្នា បានស្នើរសុំឲ្យ បុរសទាំងពីរនាក់ ប្រើប្រាស់ដបទឹក ដើម្បីឲ្យក្មេងប្រុសនេះបន្ទោរបង់ដាក់ តែបែរជាអ្នកទាំងពីរ ធ្វើការបដិសេធ។ ដោយសារតែអ្នកដំណើរ បានណែនាំបែបនេះ បានធ្វើឲ្យអ្នកទាំងពីរអាក់អន់ចិត្ដ និងធ្វើការបញ្ឈឺអ្នកទាំងនោះ ដោយធ្វើការបំបែកកញ្ចក់វ៉ែនតារបស់ខ្លួន។ ជាមួយគ្នានោះ បុរសម្នាក់នៅក្នុងចំណោមទាំងពីរនាក់នេះ បានរងរបួស និងកម្ទេចកញ្ចក់នោះ បានខ្ទាតទៅប៉ះនឹងសាប់បុរសនោះថែមទៀត ខណៈពេលឃើញមានហេតុការណ៍បែបនេះ មានអ្នកដំណើរជាច្រើន បានព្យាយាមបញ្ឈប់សកម្មភាពបុរសនេះ តែនៅតែមិនអាចឃាត់បាន។
ទោះជាយ៉ាងណា បុរសទាំងពីរនាក់នេះ ដែលម្នាក់ជាឪពុក និងជាពូរបស់ក្មេងប្រុសនេះ ត្រូវបានប៉ូលីសចាប់ខ្លួន និងឃុំខ្លួន ១០ថ្ងៃ ដែលនេះជាការពិន័យដ៏ធ្ងន់ធ្ងរ ក្នុងការបង្កភាពឥតសណ្ដាប់ធ្នាប់ និងអនុញ្ញាតឲ្យក្មេងប្រុសបន្ទោរបង់ នៅក្នុងមេត្រូ។
តើប្រិយមិត្ដយល់ស្របនឹង ការដាក់ពិន័យបែបនេះដែរឬទេ?


ប្រភពពី៖​ខ្មែរឡូត

0 comments:

Post a Comment