ព្យាយាមចង.កសម្លាប់ខ្លួនតែមិនបានសម្រេច បន្ទាប់ពីទាស់ពាក្យសម្ដីជាមួយសង្សារ
រាជធានីភ្នំពេញ៖ បុរសម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួនក្រោយពីមានទំនាស់ ពាក្យសម្ដីជាមួយសង្សារ តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋជួយទាន់ រួចផុតពីសេចក្តីស្លាប់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២២ និង៤០នាទីយប់ ថ្ងៃទី០៦ខែ កញ្ញា ឆ្នាំ២០១៣ ត្រង់ចំណុចក្រោយវត្តបុទម តាមបណ្ដោយផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
បុរសរងគ្រោះមានឈ្មោះ រី សុផា ភេទ ប្រុស អាយុ២១ មុខរបរជាជាងកាត់សក់ ស្រុកកំណើត នៅស្រុកច្បារមន ខេត្តកំពុងស្ពឺ ។
មុនពេលកើតហេតុជងរងគ្រោះបាននិយាយទូរស័ព្ទ ប្រកែកជាមួយសង្សារ ក្រោយមកក៏ ឡើងទៅលើផ្ទះ យកខ្សែមកចងក ធ្វើអត្តឃាត តែ ត្រូវបានអ្នកជិតខាងឃើញ ជួយសង្គ្រោះទាន់ពេលវេលារួចផុតពីសេចក្តីស្លាប់ ៕

ប្រភពពី៖KHmerOnlineNews
0 comments:
Post a Comment