គេហទំព័រសំបុកអាយធីប្រកួតជាមួយគេហទំព័រសំបុករៀន

Fake_page
ក្នុងការល្បីល្បាញរបស់គេហទំព័រសំបុករៀន គេហទំព័រមួយដែលមានឈ្មោះថា
គេទំព័រសំបុកអាយធីថាជាគេហទំព័រសំបុករៀនជាFake Page(ដែលយកស្ទាយតាមគេ)
យើងបានខលទៅសួរគេហទំព័រសំបុករៀន
គេនិយាយថា នេះជាគេហទំព័រគេពិត តែគ្រាន់តែធ្វើស្ទាយដូចគ្នាអត់កើត
ថាគេក្លែងបន្លំ។នេះពិតជាសំបុកអាយធី អត់ចេះគិតទេអី

សូមចុចមើលអត្តបទដែលសំបុកអាយធីបានផ្សាយ
សូមមើអ្វីដែលគេទំព័រសំបុកអាយធីថាគេFake      អត្តបទរបស់គេ

របៀប​ Report Facebook Page បន្លំ​អ្នក​ដទៃ

 

ដោយសារ​ចំនួន​អ្នក​ប្រើប្រាស់​ Facebook នៅ​តែ​បន្ត​កើន​​ឡើង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​ប្រើ​បែប​ត្រឹម​ត្រូវ និង​អ្នក​ប្រើ​បែប​​ខុស​​ទំនង ។ បច្ចុប្ប​ន្ន​មាន​ចំនួន​អ្នក​បង្កើត​ Facebook Page ឬ Facebook Group ជា​ច្រើន​សន្ធឹក​ ទាំង​មាន​ប្រយោជន៍ និង​ឥត​ប្រយោជន៍ ឬ​ក្នុង​គោល​បំណង​បន្លំ​​អ្នក​ដទៃ​ជាដើម ។ ថ្ងៃនេះ សំបុកអាយធី សូម​ណែ​នាំពី​របៀប​ដាក់របាយ​ការណ៍ (Report) ទៅកាន់ Facebook Page ណា​ដែល​លោកអ្នក​គិត​ថា មិន​ត្រឹម​ត្រូវ ឬ​ប៉ះ​ពាល់​អ្នក​ដទៃ ។ ដើម្បី​អាច​ដាក់​របាយការណ៍បាន​ លោកអ្នក​ចាំ​បាច់​ត្រូវ​អនុវត្តន៍ តាម​វិធី​ងាយៗ​មួយចំនួន និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឲ្យ​ច្បាស់​ពី​មូល​ហេតុ​សម​ស្រប ក្នុងការ​​រាយការណ៍​ ។

Login គណនី Facebook

សូម​លោកអ្នក​ចូល​ទៅ Login គណនី Facebook ជាមុនសិន ទើបអាច​ស្វែងរក​ទំព័រ​ណា ដែល​ចង់​ដាក់​​​របាយ​ការណ៍​បាន ។ សំបុកអាយធី សូម​លើក​យក​ Facebook Page មួយ​ដែល​មាន​ឈ្មោះថា៖ គេហទំព័រ​សំបុករៀន ដែល​ទំព័រ​នេះ មាន​ចេតនា​ចម្លង​ទិន្នន័យ​ពី​សំបុកអាយធី និង​ព្យាយាម​ប្រើ​ប្រាស់​រូប Profile រួម​ទាំង​ព័ត៌មាន​មួយ​ចំនួន​ទៀត ឲ្យ​មាន​លក្ខណៈ​ដូច ស្ទើរ​តែ ៧០% ឬអាច​នឹង​មើល​ច្រឡំ ។
Fake_page
សូម​ក្រឡេក​ទៅ​មើល​រូបខាងលើ លោកអ្នក​ពិត​ជា​អាច​សន្និដ្ឋាន​បានថា៖ Facebook Page មួយនេះ​មាន​ចេតនា ក្នុងការ​ចម្លង​​ព័ត៌មាន និង​បន្លំ​ជា​ Facebook Page របស់​សំបុកអាយធី ។

របៀប​ដាក់​របាយ​ការណ៍ Facebook Page

  • ដើម្បី​អាច​ដាក់​របាយ​ការណ៍ លើ​ទំព័រ​ណាមួយ លោកអ្នក​ត្រូវ​​នៅលើ ទំព័រ​នោះ ដោយ​​វាយ​​ឈ្មោះ ​ក្នុង​​ប្រអប់​ស្វែង​រក ។ ឧទាហរណ៍៖ លោកអ្នក​បាន​ស្វែង​រក និង​ចង់​ដាក់​របាយការណ៍ លើ Facebook Page ដែល​ក្លែង​បន្លំ​ឈ្មោះ សំបុករៀន នេះ ។
Fake_page_sombokrean
  • បន្ទាប់​មក សូម​ចុចលើ​សញ្ញា * ហើយ​ចុចលើ Report Page
report_page
  • សូម​លោកអ្នក​ផ្តល់​នូវ​ចម្លើយ​ដ៏សម​ស្រប​មួយ ឲ្យ Facebook អាច​ពិចារណា និង​ពិនិត្យ​មើលថា តើ​ការ Report របស់​អ្នក​ត្រឹម​ត្រូវ​ដែរ​ឬទេ ។
duplicate_page_fake
បញ្ជាក់៖ លោកអ្នក​អាច​ជ្រើស​រើស​ជម្រើស​ដទៃ ក្នុងការ​ដាក់​របាយការណ៍ ដូចជា​ការ Report ទៅលើ Post ឬ​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​លោកអ្នក​ជាដើម ។

សន្និដ្ខាន៖

បន្ទាប់​ពីការ​ដាក់​របាយការណ៍ ទៅ Facebook ជោគជ័យហើយ លោកអ្នក​អាច​នឹង​ទទួល​បាន​លទ្ធផល ពី​ការ​ដាក់​របាយការណ៍​នោះ ថា​តើ​ត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ ។ មិន​ខុស​គ្នាពី គណនី Facebook ក្លែង​ក្លាយ​នោះទេ លោកអ្នក​អាច​ដាក់​របាយការណ៍ ហើយ​ប្រាប់​ទៅ​មិត្ត​ដទៃ​ឲ្យ​ជួយ ដាក់​របាយការណ៍​ផងដែរ ។ ប៉ុន្តែសូម​ចំណាំ​ថា Facebook មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹម​ត្រូវ​បំផុត មុន​នឹង​អនុវត្តន៍​ការ​ដាក់​របាយការណ៍​របស់​អ្នក ។ សូមកុំ​ព្យាយាម​ដាក់​របាយការណ៍ ទៅលើ​គណនី ឬទំព័រ​ណា​ដែល​មានភាព​ប្រក្រតី ឬ​ត្រឹម​ត្រូវ​ លោកអ្នក​នឹង​ខាត​ពេលវេលា ព្រោះ​ Facebook គ្មាន​ថ្ងៃ​អនុវត្តន៍​តាម​របាយការណ៍ អ្នក​នោះទេ ។
ជាចុងក្រោយ សំបុកអាយធី សូម​ស្នើរ​ឲ្យ​មិត្ត​អ្នកអាន ប្រើប្រាស់ Facebook ឲ្យ​បាន​ត្រឹមត្រូវ​ ជៀសវាង​ការ​បន្លំ ឬ​ក្លែង​ក្លាយ​អ្នក​ដទៃ ដូច​ Facebook Page ឈ្មោះ សំបុករៀន ខាងលើ​នេះ ជាដាច់​ខាត ។ វា​គ្មាន​តម្លៃ ឬ​លទ្ធផល​ណាមួយ តបស្នង​ពី​ការ​ប្រព្រឹត្ត​បែប​ល្មើស​នោះទេ ។ សូម​មិត្ត​អ្នកអាន ជួយ​ធ្វើ​ការ​ដាក់​របាយការណ៍​ទៅកាន់ Facebook Page ខាងលើ ព្រោះ ​គេ​បាន​ល្មើស និង​ប្រើប្រាស់​រូបភាព​របស់​សំបុកអាយធី ដែល​ទាំងនេះ ជាហេតុ​ផល​គ្រប់​គ្រាន់​មួយ សម្រាប់​ Facebook ធ្វើ​ការ​ពិចារណា ជាសារ​ព្រមាន​ដល់​ ទំព័រ​ក្លែង​ក្លាយ ឬ​បិទ​ទំព័រ​នេះ ជាផ្លូវការ ។ សំបុកអាយធី សូម​អរគុណ ចំពោះការជួយ ដាក់​របាយការណ៍ និង​បន្ត​គាំទ្រ សំបុកអាយធី ។

ដោយខ្មែរផេក


0 comments:

Post a Comment