កែវ និសា យំ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

 ប្រភពពី៖ វាលឥន្រ្ទី
រាជធានី​​ភ្នំពេញ៖ មានការ​រំជើបរំជួល ​មួយ​កើតឡើង​ក្រោយ​គេ ឃើញ​តារា​សម្តែង​ដ៏​ស្រស់​សោភា​មេម៉ាយ​ក្តៅ​ស្រួយ កែវ និសា ផុស​រូបថត​យំ​បង្ហូរទឹកភ្នែក​ដ៏​គួរ​ឲ្យ អាណិត នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​ប្រិយមិត្ត និង​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់​ឆ្លើយឆ្លង​សួរនាំ​រក​មូលហេតុ ខ្លះ​ផ្តល់​មតិ លើកទឹកចិត្ត និង​លួងលោម​ផ្តល់​ក្តីសង្ឃឹម​ផងដែរ​។​
​នៅពេល​នាង​ផុស​រូបនេះ​រួច​សរសេរ​មួយ​ម៉ាត់​យ៉ាងខ្លី​ថា​យំ នា​ម៉ោង​១០​ព្រឹក រហូតដល់​ម៉ោង​១៦ នា​ថ្ងៃទី​៣១ សីហា មាន​អ្នក​ចុច​ចូលចិត្ត​រហូតដល់​២៨៦១ និង​កើន​ដល់​៣៥៩៧ នៅពេល​រាត្រី ខណៈ​អ្នកសរសេរ​បញ្ចេញមតិ​រាប់រយ​នាក់ ដោយ​ខ្លះ​សរសេរ​សរសើរ ខ្លះ​លេប​ខាយ ខ្លះ​សួររក​មូលហេតុ​នៃ​ការ​សម្រក់​ទឹកភ្នែក​នេះ​។​ចំណែកឯ​ខ្លះទៀត​លួងលោម​ យ៉ាង​ផ្អែមល្ហែម​។​
លោក Channa Kato បានសរសេរថា​៖ “​អ្នកណា​គេ​ធ្វើ​ឲ្យ​កែវ និសា​យំ​អ៊ីចឹង​?” ដោយឡែក លោក​Goldsmith Lin បន្តថា​៖ “​ហេតុអ្វី​អូន​យំ​? អូន​ខឹង​នឹង​ខ្ញុំ​ឬ​ខឹង​អ្នកណា​?” ចំណែក លោក Yuthi Phatt បន្ទរ​ថា​៖ “​អូន​យំ​ព្រោះ​អ្វី​… ហេតុអ្វី​បានជា​ស្រី​យំ​???” ទន្ទឹមនឹងនេះ លោក Ching San សរសេរថា​៖ “​ធ្វើ​មុខ​អញ្ចឹង ប្រហែល​នឹក​ប្រុស​ស្នេហ៍​ហើយ​មើលទៅ … ប្រុស​ស្នេហ៍​បោះបង់ចោល​ឬ ?”
​ជាមួយនឹង​ការ​លេប​ខាយ​ទាំងនេះ ក៏មាន​អ្នកសរសេរ​លួងលោម​ផងដែរ​។ លោក​Vichet Prum បានសរសេរថា​៖ “​កុំ​យំ​សំណព្វចិត្ត​” ខណៈ​នាង Sunshine Lay បានសរសេរថា​៖ “​ទោះបី​នាង​យំ​ក៏ដោយ ក៏​នាង​មើលទៅ​នៅតែ​ស្រស់ស្អាត​ដដែល (Even she cry but she still look beautiful..)​។ រីឯ​លោក Van Nak និយាយថា​៖ “​ពិត​សម​នឹង​តារា​ទឹកភ្នែក​មែន​( pit som neng name Dara tek pnaek man )​។​
​ទោះបីជា​អ្នកណា​ថា​យ៉ាងណា ប៉ុន្តែ​សម្រាប់​លោក Miguel Leocadio បានសរសេរថា​៖ “​សួស្តី​កែវ និសា​! ហេតុអ្វី​ក៏​យំ​? តម្លៃពិត​ជីវិត​មនុស្ស​ត្រូវ​រីករាយ ជួនកាល​រស់នៅ​មានកា​រ​ពិបាក ជួនកាល​ក៏​ងាយស្រួល ប៉ុន្តែ​មិន​ថ្វី​ទេ សូម​កែវ និសា រក្សា​ជីវិត​រស់នៅ​បន្តទៅទៀត​…( Hi Keo Nisa why cry the prices need happy ,some time the live is bad some time live good ,but keo keep going .)​។​
​ថ្វីបើ​មាន​អ្នក​ចុច​ចូលចិត្ត​ច្រើន និង​ការសរសេរ​មតិ​សរសើរ លេប​ខាយ ឬ​លួងលោម​យ៉ាងណា ក៏​តារា​ស្រស់ប្រិមប្រិយ​កែវ និសា មិនមាន​វាចា​ឆ្លើយតប​គ្រប់គ្នា​នោះទេ​។ យូរៗ​ម្តង​នាង កែវ និសា បញ្ជាក់​ចម្លើយ​តប​យ៉ាងខ្លី​ថា​៖ “​អរគុណ​មិត្ត​ទាំងអស់គ្នា​”​។​
​សូម​រំឭកថា ពិធី​ការិនី​ជើង​ថ្មី​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​នាង កែវ និសា បាន​ចេញទៅ​សម្តែង​នៅ​អាមេរិក​កាលពីដើម​ខែមេសា ដោយ​នាង​បាន​ឡើង​ឆាក​រាំច្រៀង​និង​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ជាមួយនឹង​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ជាមួយនឹង​តារា​កំប្លែង​សម្បូរ​វោហារ នាង​សុខ ចាន់​ធីតា ហៅ កា​តុ ហើយ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​នា​ខែមិថុនា​កន្លងទៅនេះ​។​
​ជាមួយនឹង​រូប​សម្ផស្ស​បែប​កូនកាត់ សាច់​នៅតែ​សខ្ចី​ម៉ដ្ត​រលោង នាង កែវ និសា ត្រូវបាន​គេ​មើលឃើញថា ទីផ្សារ​នៅក្នុង​សង្គម​សិល្បៈ​របស់​នាង​នៅតែ​ខ្លាំង បើទោះបីជា​កន្លងមក គេឯង​បានដឹងថា តារា​រូបនេះ​មិនមែនជា​នារី​ក្រមុំ​ក៏ដោយ​គឺ​នាង​មិន​ត្រឹម​តែមាន​ទីផ្សារ​ នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ កែវ និសា ក៏​កំពុង​លេចធ្លោ​នៅលើ​ទីផ្សារ​អាមេរិក​ផងដែរ​ហើយ​អ្វីដែល​ពិសេស​នោះ គឺ​នាង​ត្រូវបាន​អ្នកធានា​ទៅ​អាមេរិក​យកចិត្តទុកដាក់​និង​លើកស្ទួយ​នាង​ យ៉ាងខ្លាំង​ក្នុងការ​សម្តែង​ទៀត​។ នាង​ត្រូវបាន​ផលិតកម្ម Nuon Film អញ្ជើញ​រូបនាង​ឲ្យ​ថត​ចម្រៀង​ខារ៉ាអូខេ​របស់​តារាចម្រៀង​ខ្មែរ​សញ្ជាតិ អាមេរិក​លោក ចេ​យ ឆេន (Jay Chan) ទៀតផង​។​ ​ពេលមកដល់​ស្រុក នាង​កែវ និសា ក៏​ស្រវា​ក្រសោប​បាន​នូវ​ប្រជាប្រិយភាព​គួរសម​ដែរ តាមរយៈ​រូប​សម្ផស្ស និង​ទេពកោសល្យ​ក្នុងការ​សម្តែង​កន្លងមក បានធ្វើ​ឲ្យ​អ្នកគាំទ្រ ចងចាំ​នាង​មិន​ភ្លេច​ឡើយ​។ សូម្បីតែ​នាង​បង្ហោះ​រូបភាព​យំ​បង្ហូរទឹកភ្នែក​ក៏​មិត្តភក្តិ និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចុច​ចូលចិត្ត​គាំទ្រ និង​ផ្តល់​មតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ តែ​ចម្លើយ​ពិស្តារ​ពី​កែវ និសា មិនទាន់មាន​នៅឡើយ ក្រៅ​ពីមួយ​ប្រយោគ​យ៉ាងខ្លី​ថា អរគុណ​មិត្ត​ទាំងអស់គ្នា​៕ ​




0 comments:

Post a Comment