លោកតាអាយុ៧៥ឆ្នាំជិះកង់ត្រូវរថយន្តបើកបុកពីក្រោយដាច់ខ្លួនជាពីរ
កណ្ដាល ៖ លោកតាអាយុ៧៥ឆ្នាំកំពុងជិះកង់ត្រូវរថយន្តធុនធំបើកពីក្រោយបុក កិនដាច់ខ្លួនជាពីរស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ ត្រង់ចំណុចផ្លូវលេខ២០១ (ខាងក្រោយវត្តព្រែកសំរោង) ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកតារងគ្រោះមានឈ្មោះ ហេង ឆៃសែ ហៅតាចាប អាយុ៧៥ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរដើររើសអេតចាយ ។
បើតាមសាក្សីបាននិយាយឲ្យ ដឹងថា មុនកើតហេតុលោកតារងគ្រោះជិះកង់ម្នាក់ឯងតាមផ្លូវ២០១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចក្រោយវត្តព្រែកសំរោង ក៏មានរថយន្ត មួយគ្រឿងដែលគេមិនចាំស្លាកលេខធុនធំ ដឹកទំនិញធ្វើដំណើរតាមផ្លូវលេខ២០១ ពីត្បូងទៅជើងយ៉ាងលឿន ហើយក៏បាន ទៅបុកពីក្រោយលោកតាដែលកំពុងជិះកង់ កិនដាច់ខ្លួនជាពីរ ស្លាប់ភ្លាមមួយរំពេច ។ រថយន្តបង្កហេតុ ក្រោយពីបើកកិនលោកតារងគ្រោះ បណ្ដាល ឲ្យស្លាប់ហើយនោះ ក៏បន្ថែមល្បឿនយ៉ាងលឿនបត់ទៅផ្លូវជាតិលេខ២១បេ ឆ្ពោះទៅទិសខាងត្បូងបាត’តែម្តង ។
សាក្សី បន្តថា លោកតារងគ្រោះមានមុខរបរដើររើសអេតចាយ មុនកើតហេតុគេឃើញគាត់ដើរសុំបាយសម្លគេសល់នៅម្តុំផ្សាររោងចក្រ យ៉ុងវ៉ាចាស់ ហើយក្រោយពីបានបានសម្លដែលគេសល់ផ្តល់ឲ្យគាត់នោះ លោកតាបានច្រកស្បោងសដាក់នឹងដៃកង់រួចជិះធ្វើដំណើរមកផ្ទះរបស់ គាត់នៅភូមិព្រែកសំរោង ស្រាប់តែមកដល់ក្រោយវត្តព្រែកសំរោង ក៏ត្រូវរថយន្តបើកបុកពីក្រោយកិនស្លាប់តែម្តង ។
លោក វរសេនីយ៍ត្រី ស៊ឹម ប៊ុតបណ្ឌិត អធិការប៉ូលិសក្រុងតាខ្មៅ បាន បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសចំណាស់ស្លាប់នៅក្រោយវត្ត ព្រែកសំរោងនោះដោយសារថា ពុំមានសាក្សីណាបានឃើញច្បាស់អំពីភិនភាគរថយន្ត ទើបជាហេតុធ្វើឲ្យសមត្ថកិច្ចពិបាក ក្នុងការស្រាវជ្រាវ តែទោះយ៉ាងណាក៏ដោយ លោកនឹងឲ្យជំនាញបន្តធ្វើការស្រាវជ្រាវរករថយន្តបង្កហេតុនោះដើម្បី ចាត់ការទៅតាមផ្លូវច្បាប់ ៕
ប្រភពពី៖KhmerOnlineNews

0 comments:
Post a Comment