លទ្ធ​ផល​​បោះ​ឆ្នោត​​​ផ្លូវការ​នឹង​​ត្រូ​វ​​ប្រកាស​​​នៅ​​ថ្ងៃ​ស្អែក

បើ​គ្មាន​អ្វី​ផ្លាស់​ប្តូរ​នោះ​ទេលទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ២០​១៣ នឹង​ត្រូវ​បាន​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោតប្រកាស​នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៣ ស្អែក​នេះ​។
ការប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​នេះ គឺ​បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ដោះស្រាយ​ពាក្យ​បោះឆ្នោត​ចប់​រួច​រាល់ ហើយ​ការប្រកាស​លទ្ធផល​នេះ នឹង​ត្រូវ​ផ្សាយ​តាម​ទូរទស្សន៍ និង​វិទ្យុជាតិ និង​គេហទំព័រគ​.​ជ​.​ប​ផង​ដែរ​។​
​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១២ សីហា កន្លង​ទៅ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត បានប្រកាស ល​ទ្ធ ផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត ជាតិ​អណត្តិ​ទី​៥​។ ក្រោយ​ការ ល​ទ្ធ ផល​ប្រកាស​នោះ​ភ្លាម មាន​គណ​បក្សនយោបាយ​មួយចំនួន ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ មិន​ពេញចិត្ត នឹងប្រកាសដាក់​ប្ដឹងទាស់ នឹង​លទ្ធ​ផល​បោះឆ្នោត​នេះទៅ គ​.​ជ​.​ប​។ លទ្ធផល​ដែល​បង្ហាញ​ថា គណបក្សប្រជាជន​កម្ពុជា ទទួលបាន​សម្លេង​គាំ​ទ្រ​​ច្រើន​ជាង​បក្ស​សង្គ្រោះ​ជាតិ​៕


ប្រភពពី៖ KhmerOnlineNews

0 comments:

Post a Comment