លោក សម រង្ស៊ី អានខ្លឹមសារបួងសួងសុំសន្តិភាព និងបង្កើតគណៈកម្មការចម្រុះ
វិទ្យុបារាំងអន្តរជាតិ៖ នៅចំពោះមុខក្រុមបាតុករយ៉ាងច្រើន កុះករ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអានសារបួងសួង សុំសន្តិភាព និងសេរីភាព។
ខ្លឹមសារនោះក៏មានការទាមទារឲ្យបង្កើតគណៈកម្មការចម្រុះឯករាជដែល មានការចូលរួមពីអង្គការសហប្រជាជាតិដើម្បីដោះស្រាយបញ្ហាបោះឆ្នោត។
នៅចំពោះមុខក្រុមបាតុករយ៉ាងច្រើនកុះករ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានអានខ្លឹមសារបួងសួងឲ្យមានសន្តិភាព សេរីភាពនិងយុត្តិធម៌ក្នុងការបោះឆ្នោត។ ក្នុងនោះក៏មានការទាមទារបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិន ប្រក្រតីក្នុងការបោះឆ្នោតដែលមានការចូលរួមពីអង្គការសហប្រជាជាតិ ផងដែរ។
លោកសម រង្ស៊ី ថ្លែងថា ថ្ងៃនេះគណបក្សសង្គ្រោះជាតិបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយគឺ វប្បធម៌អហិង្សា។ លោកអះអាងថា កន្លងទៅប្រទេសកម្ពុជាធ្លាប់មានអំពើហិង្សាជាច្រើន តែពេលនេះ មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិពេលនេះបានប្រព្រឹត្តទៅក្នុង បរិយាកាសអហិង្សា។ តំណាងបាតុករមកពីសហគមន៍ផ្សេងគ្នាក៏បានឡើងថ្លែងសុន្ទរកថា ជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា ក្រុមបាតុករក្មេងចាស់ ប្រុស ស្រី ដែលមានជួតក្បាលដោយក្រណាត់ពណ៌លឿងដោយមានសរសេរអក្សរខុសៗគ្នា ក្នុងន័យទាមទារយុត្តិធម៌ក្នុងការបោះឆ្នោត បានមកជួបជុំគ្នាតាំងពីព្រឹកព្រលឹមនៅទីលានប្រជាធិបតេយ្យ។ ក្នុងចំណោមបាតុករក៏មានដែរព្រះសង្ឃជាច្រើនអង្គចូលរួមបើទោះបីជា សម្តេចព្រះសង្ឃរាជទាំងពីរគណៈ និងគណៈសង្ឃបានចេញព្រះរាជសង្ឃប្រកាសហាមប្រាមមិនឲ្យចេញពីវត្ត និងមិនឲ្យចូលរួមបាតុកម្មក៏ដោយ។
គួរកត់សម្គាល់ថា ទីក្រុងភ្នំពេញទាំងមូលមានសភាពស្ងប់ស្ងាត់ខុសពីធម្មតា។ ហាងទំនិញធំៗតាមបណ្តោយផ្លូវព្រះមុនីវង្ស និងឃ្លាំងលក់រថយន្តជាដើមត្រូវបានបិទទ្វារ។ កងកម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយនៅជុំវិញទីលានប្រជាធិបតេយ្យ ប៉ុន្តែ មិនបានបិទច្រកផ្លូវទេ៕
ប្រភពពី៖នាវា

0 comments:
Post a Comment