ស្ត្រី​​ម្នាក់​​ត្រូវ​​ឃា​តករ​​​កាត់ ក្បាល​​សម្លាប់​​​យ៉ាង​​​ព្រៃ​ផ្សៃ

ប្រភពពី៖ខ្មែរឡូត
ខេត្តឧត្តរមានជ័យ៖ សពស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញកាលពីវេលា ម៉ោង៦ព្រឹកថ្ងៃទី០៣ កញ្ញា ២០១៣ នេះ នៅលើផ្លូវលំរបស់ ក្រុមហ៊ុនទំរីង រ៉ាម់ប៊ើរ និងបង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតបំផុត ដោយសារសពត្រូវឃាតករ សម្លាប់យ៉ាងសាហាវគឺអារ.កកាត់ក្បាលចេញពីគ្នា ។
ប្រភពពីសាច់ញាតិបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះប្រឹម សាវ៉ាន អាយុ២១ឆ្នាំ រស់នៅភូមិអណ្តូងបី (ហៅភូមិអូរតាម៉េង) ឃុំអន្លង់វែង ស្រុកអន្លង់វែង ។ មុនពេលកើតហេតុ ត្រូវបានជនមិនស្គាល់មុខទូរស័ព្ទឱ្យស្ត្រីរងគ្រោះ ចេញទៅជួប នៅវេលាម៉ោងប្រហែលជា៩ ទៅ១០យប់ថ្ងៃទី២ កញ្ញា ២០១៣ តែក៏មិនបានឃើញត្រឡប់មកផ្ទះវិញទេ ។ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលថា ស្ត្រីរងគ្រោះត្រូវឃាតករអារ.កសម្លាប់តែម្តង ។
សមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ឃាតករនេះ ៕




0 comments:

Post a Comment